ឯកសាររូបភាព Yorch កាលពីនៅជាតួ «អាវណ្ណ» តួកូនឡាំយ៉ង មុនវិវត្តជា Oppa របស់ហ្វេន K-Pop

  • 2022-01-24 07:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលឆ្នាំថ្មីនេះ Yorch Yongsin មានអាយុគ្រប់ ១៩ ឈានចូល ២០ឆ្នាំ នៅខែមេសា ខាងមុខហើយជាពេលដែលយុវកំលោះរូបនេះ កាន់តែ​មាន​អ្នកគាំទ្រ​លង់ស្នេហ៍ខ្លាំងឡើង ហើយក៏ស្របពេល​ក្លាយខ្លួនជាតារា​ K-Pop ដែល​ស្ថិតក្រោម​ផលិតកម្ម Big Hit ជាមួយនឹង BTS​ ដែរ។

ទេពកោសល្យរបស់ Yorch គឺ​មាន​ខ្លាំង​ទៅ​លើ​ជំនាញរាំ ហើយឆាប់ៗខាងមុខតារាប្រុសរូបនេះ​ក៏នឹង​ដល់ពេល​បង្ហាញ​មុខជា​ផ្លូវការ​ជាសមាជិកក្រុមថ្មីរបស់ Big Hit មាន​ឈ្មោះ​ថា Trainee A

ទោះជាធំប្រែប្រួល​វាសនាយ៉ាងណា គេ​នៅ​ចាំ​បាន​ថា​ Yorch Yongsin គឺកើតចេញ​ពីតារាវ័យក្មេង​ដែល​លេចមុខសម្ដែង​ក្នុងរឿងភាគ​ជាច្រើនរបស់ថៃ។ ប៉ុន្តែមួយក្នុង​ចំណោម​រឿងទាំង​នោះ​ គឺរឿង​ «ជីវិតនាង​ឡាំយ៉ង» ដោយក្នុងរឿងនេះ Yorch ដើរជាតួកូនច្បងឡាំយ៉ង មានឈ្មោះថា «វណ្ណ»។ ជា​ការរម្លឹកនូវអនុស្សាវរីយ៍ពីមុនៗ សូមទស្សនារូបភាពពីក្មេងៗ ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី