ជប៉ុនជួយគេទៀតហើយ! លើកនេះ មហាសេដ្ឋីជប៉ុនបរិច្ចាគ ៨,៧ លានដុល្លារ ជួយដល់អ៊ុយក្រែន

  • 2022-02-27 05:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani បាននិយាយនៅថ្ងៃអាទិត្យ ទី២៧ កុម្ភៈ នេះថា លោកនឹងបរិច្ចាគលុយផ្ទាល់ខ្លួនចំនួន ៨,៧ លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ដោយហៅការឈ្លានពានរបស់រុស្ស៊ីថាជា "បញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ"

មហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani

ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Rakuten រូបនេះបាននិយាយនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ការបរិច្ចាគលុយចំនួន ១ ពាន់លានយ៉េន (៨,៧ លានដុល្លារអាមេរិក) នឹងឆ្ពោះទៅរក **"សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនដែលរងគ្រោះដោយអំពើហិង្សា"**។

លោក Mikitani បាននិយាយថា លោកធ្លាប់បានទៅលេងទីក្រុង Kiev ក្នុងឆ្នាំ ២០១៩ ហើយបានជួបជាមួយលោក Zelenskyy ទៀតផង។

លោក Mikitani បាននិយាយនៅក្នុងសំបុត្រនោះថា "ចិត្តរបស់ខ្ញុំ គឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថា ការជាន់ឈ្លីសន្តិភាព និងប្រជាធិបតេយ្យដោយកម្លាំងអយុត្តិធម៌ គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសង្ឃឹមដោយស្មោះថា រុស្ស៊ី និងអ៊ុយក្រែន អាចដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយប្រជាជនអ៊ុយក្រែន អាចមានសន្តិភាពម្តងទៀតបានឆាប់ៗតាមដែលអាចធ្វើទៅបាន"

អត្ថបទ៖ សេង ឡុង