រាងឡូយកប់! ប៉ុន្មានសន្លឹកពី ឆន ស្រីណេត យកម៉ូតូធំធ្វើStyle ជះរាងស្អាតផ្អើលអស់អ្នកគាំទ្រ

  • 2022-04-07 07:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមិនសរសើរមិនបានមែន ម្ចាស់ជ័យលាភីរងទី Miss Universe Cambodia កញ្ញា ឆន ស្រីណេត បង្ហាញរាងឡើងឡូយបែបសិចស៊ី ជិះលើម៉ូតូធំ យកស្តាយបែបនារីសម័យថ្មី ផ្អើលអស់អ្នកគាំទ្រសរសើរគ្រប់គ្នា។

ដោយមានរាងខ្ពស់ស្អាតពីធម្មជាតិ ម្ចាស់ជ័យលាភីរងទី១ Miss Universe Cambodia២០២១ កញ្ញា ឆន ស្រីណេត តែងតែហ៊ានបញ្ចេញនូវភាពសិចស៊ី ស្រស់ស្អាត បែបនារីសម័យថ្មីជាច្រើនទម្រង់ ក៏ដូចជាការបង្ហាញដងខ្លួនដ៏ទន់ស្រឡូនបង្អួតភ្នែកមហាជនជាច្រើនចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ រហូតធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗសរសើរពីរូបរាងដ៏ស្រឡូន គួរឲ្យស្រលាញ់ ។ថ្មីៗនេះនាងបានបង្ហាញរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយការលេងStyle ម៉ូតូធំជាមួយសម្លៀកបំពាក់ខោប៉ារ៉ាជើងវែង ស្បែកជើងប៉ាតា រួមជាមួយអាវយឺតសមូលត្រង់ចង្កេះ បង្ហាញក្បាលពោះរាបស្មើរគួរឲ្យទាក់ទាញ មើលទៅបែបជានារីរឹងមាំ ស៊ីវិល័យសម័យថ្មី ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី