Kloppថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
- 2022-05-11 12:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kloppថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ចន្លោះមិនឃើញ
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haalandទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។
លោក Klopp បាននិយាយថា៖" Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង "។
លោកបានបន្តថា៖" សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន "។
ខ្សែប្រយុទ្ធ Erling Haaland បានព្រមព្រៀងជាគោលការណ៍ផ្លាស់ចេញពីក្លឹប Borussia Dortmund ទៅកាន់ក្លឹប Manchester City នៅរដូវកាលក្រោយ ដោយកំពុងនៅតែពិភាក្សាចរចាត្រង់ចំណុចមួយចំនួនប៉ុណ្ណោះ៕