​ថ្ងៃ​នេះ​កម្ពុជា​មាន​​ឱកាស​យក​មេដាយ​​មាស​៦​គ្រឿង​នៅ​ស៊ីហ្គេម

  • 2022-05-13 02:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ថ្ងៃ​នេះ​កម្ពុជា​មាន​ប្រភេទ​កីឡា​ដែល​រំពឹង​​បាន​មេដាយ​មាស​ចំនួន ៦ គ្រឿង​​ក្នុង​នោះ​ ៤ គ្រឿង​ឡើ​ង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​គឺ ​កីឡា​​​ប្រដាល់​​វិញ្ញាសា​ ឃីកបុកស៊ីង និង២​​​មេដាយ​​មាស​ទៀត​គឺ​ ប៉េតង់​វិញ្ញាសា​វាយ​យក​ពិន្ទុ ដែល​កម្ពុជា​រំពឹង​​ឈ្នះ​ដូច​គ្នា​។

​​កីឡាករ​កម្ពុជា​៤​រូប​ដែល​ត្រូវ​ដណ្ដើម​មេដាយ​មាស​មាន

​១-​ទូច​ រ៉ា​ចាន់ ប៉ះ ​កីឡាករ​ថៃ Arunno Sivaphan ក្នុង​​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​

២- កាន ម៉េង​ហុង ​ប៉ះ កីឡាករ​ថៃ​ Sungnoi Chaiwat ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​

៣-​ លន បញ្ញា ប៉ះ​ច្បាស់​ផ្ទះ​វៀតណាម​ ​Nguen The Huong ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៧ គីឡូក្រាម​

៤-​ ឈឿន ល្វៃ ​ប៉ះ​កីឡាករ​ថៃ Thapphli Thongchia ក្នុង​ប្រភេទ​ទម្ងន់ ៧១​ គីឡូក្រាម​

​ចំណែក​ការ​ប្រកួត​ប៉េតង់​លើ​វិញ្ញាសា ​វាយ​យក​ពិន្ទុ​ផ្នែក​បុរស​​កម្ពុជា​មាន​កីឡាករ សុខ ចាន់​មាន ​ស្រប​ពេល​ផ្នែក​នារី​កម្ពុជា​មាន​ម្ចាស់​មេដាយ​មាស​ អ៊ុក ស្រី​មុំ។ ​ការ​ប្រកួត​ប៉េតង់​វាយ​យក​ពិន្ទុ​នេះ​គឺ​ធ្វើ​ឡើង​តែ​ថ្ងៃ​នេះ​ប៉ុណ្ណោះ ​ដោយ​ល្ងាច​នឹង​ស្វែង​រក​ឃើញ​ម្ចាស់​មេដាយ​មាស។ យ៉ាង​ណា​កីឡាករ​កម្ពុជា​ទាំង​ពីរ​នាក់​នេះ​ជា​កីឡាករ​ជំនាញ​ស្រាប់​លើ​ប្រភេទ​កីឡា​មួយ​នេះ​​ ដែល​ធ្លាប់​ដណ្ដើម​​បាន​ជ័យ​លាភី​​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​​ជូន​ជាតិ​កន្លង​មក​រួច​មក​ហើយ​៕ ​​​

សុខ​ ចាន់​មាន
អ៊ុក ស្រី​មុំ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​