បេក្ខជន​ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​រដូវកាល​នេះ​ ចេញ​ហើយ​

  • 2022-05-13 11:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ចេញ​បញ្ជី​បេក្ខភាព​ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​លីគ​របស់​ខ្លួន​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ នៅ​ថ្ងៃ​នេះ​ ខណៈ​រដូវកាល​ជិត​ដល់​មក​ដល់​ទី​បញ្ចប់​ហើយ​ ដោយ​ក្នុង​នោះ​មាន​បេក្ខជន​៥រូប​ ដែល​អាច​ឈ្នះ​មួយ​នេះ​។

ខាង​ក្រោម​នេះ​ជា​បេក្ខជន​ទាំង​ ៥រូប​នេះ​៖

  • លោក​ Thomas Frank អ្នកចាត់ការ​ក្លឹប​ Brentford :

ដឹកនាំ​សរុប​បាន​ ៣៦ប្រកួត​ ឈ្នះ​១២ប្រកួត​ ស្មើ​ ៧ប្រកួត​ និង​ចាញ់​ ១៧ប្រកួត​ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ​១៣ ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៤៣ពិន្ទុ​។

  • លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City:

ដឹកនាំ​សរុប​បាន​ ៣៦ប្រកួត​ ឈ្នះ​២៨ប្រកួត​ ស្មើ​ ៥ប្រកួត​ និង​ចាញ់​ ៣ប្រកួត​ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ​១ ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៨៩ពិន្ទុ​។

  • លោក​ Eddie Howe អ្នកចាត់ការ​ក្លឹប​ Newcastle United:

ដឹកនាំ​សរុប​បាន​ ២៥ប្រកួត​ ឈ្នះ​១១ប្រកួត​ ស្មើ​ ៥ប្រកួត​ និង​ចាញ់​ ៩ប្រកួត​ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ​១៤ ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៤៣ពិន្ទុ​។

  • លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool:

ដឹកនាំ​សរុប​បាន​ ៣៦ប្រកួត​ ឈ្នះ​២៦ប្រកួត​ ស្មើ​ ៨ប្រកួត​ និង​ចាញ់​ ២ប្រកួត​ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ​២ ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៨៦ពិន្ទុ​។

  • លោក​ Patrick Vieira អ្នកចាត់ការ​ក្លឹប​ Crystal Palace:

ដឹកនាំ​សរុប​បាន​ ៣៥ប្រកួត​ ឈ្នះ​១០ប្រកួត​ ស្មើ​ ១៤ប្រកួត​ និង​ចាញ់​ ១១ប្រកួត​ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ១១ ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៤៤ពិន្ទុ​។

លទ្ធ​ផល​នឹង​អាច​ចេញ​នូវ​សប្បាយ​ក្រោយ​ ដោយ​រង់ចាំ​ការ​បោះឆ្នោត​ពី​អ្នកជំនាញ​ និង​អ្នក​គាំទ្រ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី