Honda ទើប​ទម្លាយ​រូបកាប៊ីន​ CR-V 2023 កែ​ថ្មីកាន់តែ​ឡូយ

  • 2022-06-23 03:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ខែមុន Honda បាន​ទម្លាយ​រូបរាង​ផ្នែក​ខាងក្រៅ​របស់ CR-V ស៊េរីថ្មី​ឆ្នាំ​២០២៣ ដែល​យើងឃើញ​ថា វា​បាន​កែថ្មី​ខុសពី​ស៊េរីមុន ដូចជាចង្កៀងមុខក្រោយ ប៉ាណា និង​ចំណុចមួយចំនួនទៀត។ ហើយ​ឥឡូវនេះ រូបភាព​ក្នុងកាប៊ីន ក៏ត្រូវបាន​បង្ហាញ​ដែរ ដោយ​បានផ្លាស់ប្តូរ​ថ្មីកាន់តែទំនើប។ និយាយរួម​ ទាំងក្នុង និង​ក្រៅ គឺ​កែថ្មីអេម។

ចំណុច​ធំៗ​ក្នុងកាប៊ីនរបស់ CR-V 2023ដែល​គួរឱ្យចាប់អារម្មណ៍គឺ​ដៃចង្កូត កុងទ័រឌីជីថល ប្រព័ន្ធ​កម្សាន្ត Touchscreen ដែល​ដាក់មកលើ​តាបឡូ និងចង្កឹះលេខ​ថ្មី ជាពិសេស​គឺ​រន្ធតូចៗដូចសំបុកឃ្មុំ​ដែលកាត់តាបឡូយ៉ាងវែង ហើយដែល​យើងបានឃើញ​រួចមកហើយ​នៅលើ​ Honda HR-V 2023។ នៅត្រង់​ចំណុចនេះ Honda ហាក់បី​កំពុងព្យាយាម​បង្កើត Unique នៃការឌីហ្សាញ​ផ្នែក​ខាងក្នុង​របស់​រថយន្តខ្លួន។

តែយ៉ាងណា ទាំងនេះ​គ្រាន់តែ​ជារូបភាពប៉ុណ្ណោះ ពោលគឺ​ Honda នឹងទម្លាយ​លម្អិត​ពីវានៅក្នុងខែកក្កដាខាងមុខនេះ។

គួរដឹងដែរថា បើមើលតាមរូបរាងខាងក្រៅដែល​បង្ហាញ​កន្លងមក  គេ​ឃើញ​ថា វាមាន​បំពាក់​ចង្កៀង LED និង​អំពូល day time running light ប៉ាណា​ធំ​បែប​សំណាញ់​មានឡូហ្គូ​ Honda នៅចំកណ្តាល ហើយអ្វី​ដែលគួរឱ្យកត់សម្គាល់​នោះ គឺផ្នែកខាងក្រោយ​ដែលដាក់​អក្សរ CR-V មាន​ថែមពាក្យ Hybrid នៅពីក្រោម និង​ចង្កៀង​ស្តុបក្រោយ​ជារាងអក្សរ L។

ផ្អែក​តាម​រូបរាងនេះ HR-V 2023 ទំនង​ជាប្រើម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ដំណើរការ​ជាមួយ​ម៉ូទ័រ​អគ្គិសនីផលិតបាន​កម្លាំង​សរុប ២១២សេះ ដូច CR-V 2022 ដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម