ចិន និង ថៃ ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ក្រោយខកខានអស់២ឆ្នាំ

  • 2022-08-09 04:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពអាកាសថៃបាននិយាយថា សមយុទ្ធយន្តហោះចម្បាំងរួមគ្នាប្រចាំឆ្នាំរវាងប្រទេសថៃ និងចិននឹងចាប់ផ្តើមឡើងវិញនៅចុងខែសីហានេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំក្នុងអំឡុងពេលជំងឺរាតត្បាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្តិ៍។

សមយុទ្ធរវាងកងទ័ពថៃនិងចិន ធ្វើឡើងស្របពេលដែលចិនកំពុងធ្វើសមយុទ្ធយោធាធំនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ក្នុងការបង្ហាញអំណាចយោធាបន្ទាប់ពីប្រធានសភាអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់កោះនេះ។

ប្រទេសថៃនឹងមិនដាក់ពង្រាយយន្តហោះចម្បាំង F-16 របស់ខ្លួនសម្រាប់សមយុទ្ធជាមួយប្រទេសចិននោះទេ ប៉ុន្តែនឹងប្រើប្រាស់យន្តហោះចម្បាំង Saab JAS-39 Gripen ក៏ដូចជាយន្តហោះវាយប្រហារធុនស្រាល Alpha Jet ដែលផលិតដោយអាល្លឺម៉ង់ជំនួសវិញ។

ថៃ​ជា​សម្ព័ន្ធមិត្ត​ចាស់​បំផុត​របស់​អាមេរិក​នៅ​អាស៊ី ប៉ុន្តែ​ទំនាក់ទំនង​មាន​ភាពស្មុគស្មាញ​ដោយសារ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤។ រដ្ឋាភិបាលក្រុងបាងកក បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនផងដែរ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល: Songha

អត្ថបទពេញនិយម