ទីតាំង៣ល្បីៗលើពិភពលោក បើកភ្លើងពណ៌ផ្កាឈូកអបអរ MV “Pink Veom” របស់ Black Pink

  • 2022-08-19 07:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV “Pink Veom” របស់ Black Pink ទើបចេញក្ដៅៗនៅព្រឹកថ្ងៃទី១៩ ខែសីហា ធ្វើឱ្យអ្នកគាំទ្រ មិនសរសើមិនបានដោយនៅក្នុង MV គ្រប់ពេជ្រទាំង៤គ្រាប់ជះសម្រស់ស្អាតឥតខ្ចោះតែម្ដង លើសពីនេះគ្រប់ឈុតដែលបានបង្ហាញ ត្រជាក់ភ្នែកគ្រប់ប្លង់តែម្ដង។

ទន្ទឹមនឹងការអបអរចេញផ្សាយ MV ថ្មីជាផ្លូវការរបស់នារី K-pop គេសង្គេតឃើញទីតាំងចំនួន៣ សុទ្ធតែជាទីតាំងល្បីៗលើពិភពលោកមានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗបានធ្វើការបើកភ្លើងពណ៌ផ្កាឈូក និងមានពាក្យ Black Pink ចូលរួមសាទរចំពោះសមទ្ធិផលថ្មីរបស់ Black Pink។

ក្នុងនោះរួមមានអគារ Namsan Tower មានកម្ពស់ ២៦២ម៉ែត្រក្នុងទីក្រុង សេអ៊ូលកូរ៉េ ខាងត្បូង ស្ពាន Brooklyn នៅក្នុងទីក្រុងញ៉ូយ៉ក និង Santa Monica Pacific Wheel កន្លែងកម្សាន្ដ នៅក្រុង Los Angeles ដែលទីតាំងទាំង៣បានរៀបភ្លើងពណ៌ផ្កាឈូកយ៉ាងស្រស់បំព្រងពេញទីក្រុងតែម្ដង

ស្ពាន Brooklyn

យ៉ាងណាមិញត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ MV “Pink Veom”របស់ Black Pink ស្រូបទាញអ្នកចូលមើលរហូតដល់ទៅ ១៥លានដង

Namsan Tower
Santa Monica Pacific Wheel

ប្រភព៖ Allkpop   អត្ថបទ៖ Kesor