ឯកឧត្ដម​ ជុំ​ កុសល៖​ ប្ដេជ្ញា​ដឹកនាំ​កីឡា​ស្នូកឃ័រ​ឆ្ពោះ​ទៅ​រក​កិត្យានុភាព​នៅ​ស៊ីហ្គេម​ ២០២៣​

  • 2022-09-23 07:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ស្នូកឃ័រ​ អាណត្តិ​ទី២​ ​ប្ដេជ្ញា​ចិត្ត​ដឹកនាំ​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​រក​កិត្យានុភាព​ ភាព​វិជ្ជា​មាន​ជា​បន្តបន្ទាប់​ពិសេស​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់។​

ឯកឧត្ដម​ ជុំ​ កុសល​

ឯកឧត្ដម​ ជុំ​ កុសល​ ប្រធាន​សហព័ន្ធ​ឲ្យ​ដឹង​ថា​ សម្រាប់​អាណត្តិ​ទី២​ ឆ្នាំ​ ២០២២-២០២៦​ នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​សហព័ន្ធ​ឲ្យ​មាន​ការ​រីកចម្រើន​ទាំង​ការ​ជំរុញ​លើ​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​កម្រិត​ជាតិ​ អន្តរជាតិ។​ មួយ​វិញ​ទៀត​ឯកឧត្ដម​នឹង​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​បន្ថែម​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ផ្សេងៗ។​

លោក ម៉ារ៉ា សុជាតិ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ សល់​តែ​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ទេ​ដល់​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដូច្នេះ​ទាំង​ឯកឧត្ដម​ខ្លួន​ឯង​ផ្ទាល់​ និង​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ជួយ​ក៏​ដូច​ជា​ខំប្រឹង​ទាំង​អស់​គ្នា​ដើម្បី​ដណ្ដើម​មេដាយ​នាំ​កិត្យានុភាព​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ។​

ទិដ្ឋភាពម្សិលមិញ

រលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី១​ និង​លើក​ទិសដៅ​អាណត្តិ​ទី២​ ឆ្នាំ​២០២២​ ដល់​ ២០២៦​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ឯកឧត្ដម​ ជុំ​ កុសល​ បន្តជា​ប្រធាន​ លោក​ ម៉ារ៉ា សុជាតិ​ អគ្គលេខាធិការ​ លោក​ស្រី​ អេង​ អ៊ីភា​ អគ្គហេរញ្ញិក៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម