អាហ្សង់ទីន​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ពេល​ប៉ះ​ម៉ិកស៊ិក ក្រោយ​លេង​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត

  • 2022-11-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​អាហ្សង់ទីន​​នឹង​ត្រូវ​លេង​ប្រកួត​ទី​ពីរ​របស់​ខ្លួន​នៃ​កម្មវិធី World Cup រាត្រី​នេះ​ម៉ោង​​២:០០​​នាទី ទល់​នឹង​ជម្រើសជាតិ​​ម៉ិកស៊ិក​ក្នុង​កីឡដ្ឋាន Lusail Iconic។

ប្រវត្តិ​ជួប​គ្នា

ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ច្រើន​ដង​មែនទែន​ដល់​ទៅ​៣៥​ប្រកួត​ហើយ​ភាគ​ច្រើន​អាហ្សង់ទីន​ជា​អ្នក​ឈ្នះ​ដល់​ទៅ​​១៦​ប្រកួត​ ស្មើ​គ្នា​១៤​ដង ម៉ិកស៊ិក​ឈ្នះ​៥​ដង។ ៥​ប្រកួត​ចុងក្រោយ​ប៉ះ​គ្នា ម៉ិកស៊ិក​អត់​ដែល​ឈ្នះ​អាហ្សង់ទីន​ទេ មាន​តែ​ស្មើ​ម្ដង​គត់។ ជួប​គ្នា​លើក​ចុងក្រោយ​កាល​​ពី​ឆ្នាំ​២០១៩ កាល​​នោះ​អាហ្សង់ទីន​ឈ្នះ ៤-០។

  • អាហ្សង់ទីន ៤-០ ម៉ិកស៊ិក
  • អាហ្សង់ទីន ២-០ ម៉ិកស៊ិក
  • អាហ្សង់ទីន ២-០ ម៉ិកស៊ិក
  • អាហ្សង់ទីន ២-២ ម៉ិកស៊ិក
  • អាហ្សង់ទីន ៣-១ ម៉ិកស៊ិក

ប្រវត្តិ​ក្នុង​ World Cup

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

អាហ្សង់ទីន​​បាន​ឡើង​មក​លេង World Cup ដំបូង​ក្នុង​ឆ្នាំ​១៩៣០ គ្រាប់​នោះ​ពួក​គេ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​រង​ជើង​ឯក។ ពួក​គេ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ចំនួន​២​ដង​នៅ​ឆ្នាំ​១៩៧៨​និង​១៩៨៦។

បើ​និយាយ​ពី​ម៉ិកស៊ិក​ក្នុង​ព្រឹត្តិការណ៍ World Cup រៀបចំ​២២​លើក​កន្លង​ទៅ ពួក​គេ​អវត្តមាន​​តែ​៥​ដង​គត់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រឹត្តិការណ៍​៧​ដង​ចុងក្រោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ម៉ិកស៊ិក​​ឡើង​បាន​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ។

ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • អាហ្សង់ទីន៖ Martinez; Molina, Romero, Otamendi, Acuna; De Paul, Paredes; Di Maria, Messi, Alvarez; La Martinez.
  • ម៉ិកស៊ិក​៖ Ochoa; Sanchez, Montes, Moreno, Gallardo; Chavez, E Alvarez, Herrera; Lozano, Jimenez, Vega.

សម្រាប់​មតិ​អេដមីន​៖ អាហ្សង់ទីន ១-០ ម៉ិកស៊ិក​​

អត្ថបទ៖ ហេង សុធារិទ្ធិ