ត្រៀមខ្លួន! ស្លាបព្រា កម្មវីធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានត្រលប់មកវិញនៅខែធ្នូ ឆ្នាំ ២០២២
- 2022-12-01 06:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមខ្លួន! ស្លាបព្រា កម្មវីធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានត្រលប់មកវិញនៅខែធ្នូ ឆ្នាំ ២០២២
ចន្លោះមិនឃើញ
កម្មវីធីពិព័រណ៍អាហារដ៏ធំបំផុតក្នុងប្រទេសកម្ពុជាបានត្រលប់មកវិញហើយនៅថ្ងៃទី ១០ និង ១១ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឆ្នាំនេះយេីងនឹងនាំមកនូវរសជាតិថ្មី ការកម្សាន្តជាច្រើន និងសកម្មភាពសប្បាយៗ និងជាមួយការចូលរួមរបស់វេទការផ្សព្វផ្សាយលើការអនុវត្តប្រកបដោយនិរន្តរភាព សុខភាព និងសុវត្ថិភាព និងការផ្តល់ភាពវិជ្ជមានដល់សហគមន៍យើងផងដែរ។
«យើងចង់បង្កើតនូវភាពរីករាយចូលរួម តាមរយៈការញ៉ាំអាហារ ភ្លក្សរសជាតិ ស្រូបក្លិន បង្កើតបទពិសោធន៍ និងអ្វីៗគ្រប់យ៉ាងដែលមានតែភាពជាមនុស្សរបស់យើងប៉ុននោះអាចទទួលយកបានបាន មាននៅកម្មវីធីពិព័រណ៍របស់យើង។ ហើយយើងក៏មានធ្វើការតស៊ូមតិ និងធ្វើការកសាងសមត្ថភាពដើម្បីធ្វើកិច្ចការនេះប្រកបដោយនិរន្តរភាព និងត្រឹមត្រូវបំផុតដែលអាចធ្វើទៅបានជាមួយនឹងការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃសម្រាប់អាជីវកម្មដែលមាននិរន្តរភាព និងច្រើនទៀត»។ នេះបើតាមការលើកឡើងរបស់លោក Galeno Chua នាយកស្ថាបនិកនៃ The Idea Consultancy។
ចាប់តាំងពីឆ្នាំ ២០១៧ មក ស្លាបព្រា បានបំពេញក្រពះអ្នកចូលរួមជាង ៩០.០០០នាក់ ជាមួយនឹងអ្នកលក់អាហារ និងភេសជ្ជៈជាង ៥០០ មានទាំងហាងកាហ្វេ និងភោជនីយដ្ឋាន។ ហើយនៅមានក្រពះយ៉ាងហោចណាស់ចំនួន ៣០.០០០នាក់ ទៀតកំពុងរង់ចាំយ៉ាងអន្ទះសារសម្រាប់នៅខែធ្នូនេះខាងមុខនេះ។
ក្រុមការងាររបស់ The Idea Consultancy និង Volunteer Nation បានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តជាង ៥០០ នាក់ ដើម្បីជួយរៀបចំព្រឹត្តិការណ៍នេះ តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីជំនាញទំនាក់ទំនងវិជ្ជាជីវៈ ការអនុវត្តសុខភាព និងសុវត្ថិភាព ការគ្រប់គ្រងព្រឹត្តិការណ៍ ការតស៊ូមតិលើការគ្រប់គ្រងកាកសំណល់ និងការស្រាវជ្រាវអាកប្បកិរិយាអ្នកប្រើប្រាស់។ ដោយមានការជួយជ្រោមជ្រែងពីគ្រូបង្វឹកយ៉ាងស្ទាត់ជំនាញ ហើយយើងក៏បានផ្តល់របាយការណ៍ដែលទទួលបានចំនួនប្រាំ ស្តីពីការគ្រប់គ្រងសំណល់ និងអនាម័យសាធារណៈ ជួនទៅកាន់រាជរដ្ឋាភិបាល អង្គភាព និងភ្នាក់ងារពាក់ព័ន្ធនានា។
នៅក្នុងឆ្នាំយើងមានការពង្រីកមុខងារថ្មីដើម្បីគាំទ្រដល់វិស័យអាហារ និងភេសជ្ជៈ។ សិក្ខាសាលា Intelligence និង Networking Seminar ដែលភ្ជាប់អ្នកចាប់ផ្តើម F&B អាជីវកម្ម វិនិយោគិន និងអ្នកផ្គត់ផ្គង់សម្រាប់ការវិនិយោគ ការស្រាវជ្រាវ និងការយល់ដឹងអំពីឧស្សាហកម្មដែលនឹងត្រូវរៀបចំឡើងបន្ទាប់ពីស្លាបព្រានេះ។ សូមតាមដានទំព័រនិងគេហទំព័រដើម្បីទទួលបានរការយល់ដឹងបន្ថែមពីលិទ្ធិផលរបស់សិក្ខាសាលាដោយឥតគិតថ្លៃនៅឆ្នាំនេះ និងនៅពេលដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅ។
សម្រាប់អាជីវកម្មដែលចាប់អារម្មណ៍ក្នុងការរលក់ផលិតផលរបស់លោកអ្នក ជាមួយការនាំមកនូវបទពិសោធន៍ថ្មីៗលើម៉ឺនុយរបស់លោកអ្នក និងផលិតផលថ្មីៗ អាចចុះឈ្មោះជាអ្នកលក់នៅទីនេះ៖ https://forms.gle/LXSoT3BrmonR8iJ87
សម្រាប់អង្គភាពដែលចាប់អារម្មណ៍លើការសិក្សារស្រាវជ្រាវទាក់ទង និងចាប់អារម្មណ៍លើការយល់ឃើញរបស់អតិថជនទៅលើផលិផលរបស់លោកអ្នក តាមរយៈការសិក្សារលើទីផ្សារតាមរយៈអ្នកចូលរួមក្នុងការតាំងពិព័ណ៌ដែលមានអ្នកចូលប្រមាណចំនួន ៣០,០០០ នាក់របស់យើង អាចផ្ញើអ៊ីមែលមកយើងតាមរយៈ hello@slaprea.com The Idea គឺជាក្រុមហ៊ុនឌីស្សាញ់ និងប្រឹក្សាលើការបង្កើតផលិតផល និងមានកម្មវិធីវេទិកាដែលផ្តល់ផលចំណេញ និងមានជួយផ្តល់នូវអ្វីដែលល្អសង្គម។ យើងជួយឱ្យស្ថាប័នជាច្រើនសម្រេចបាននូវគោលដៅពាណិជ្ជកម្ម និងនិរន្តរភាពរបស់ពួកគេជាមួយនឹងវិធីសាស្រ្តដែលផ្តល់តម្លៃដល់អាជីវកម្មជាគោល។ ស្វែងយល់បន្ថែមអំពីវិធីសាស្រ្តប្រឹក្សារបស់យើងនៅទីនេះ https://theideaconsultants.com
The Idea, Where Positive Change Begins