តម្លៃសាំងធម្មតាឡើង ១០០៛ ខណៈម៉ាសូតឡើង ៥០៛/លីត្រ ទូទាំងប្រទេសកម្ពុជា
- 2023-02-01 11:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
តម្លៃសាំងធម្មតាឡើង ១០០៛ ខណៈម៉ាសូតឡើង ៥០៛/លីត្រ ទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,៥០០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៦៥០៛/លីត្រ សម្រាប់រយៈពេលកំឡុងពេល ១០ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងថ្ងៃនេះ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈកំឡុង១០ថ្ងៃខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៧៦៧៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៩១៧៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុង១០ថ្ងៃមុនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,៤០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៦០០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕