Maguire ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា

  • 2023-12-08 14:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Harry Maguire ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ក្នុង​លីគ​កំពូល​អង់គ្លេស​ប្រចាំ​ខែ​វិច្ឆិកា​។

Maguire បាន​បង្ហោះ​សារ​តាម​ទំព័រ​បណ្ដាញ​សង្គម​ខ្លួន​ ដោយ​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​នេះ ហើយ​បាន​ថ្លែងអំណរគុណ​មិត្ត​រួម​ក្រុម ក្រុម​ការងារ និង​អ្នក​គាំទ្រ​ Manchester United ទាំង​អស់។

Maguire បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​ខែ​មុន ហើយ​ជួយ​ក្រុម​បាន​ច្រើន ខណៈ​ពេល​​បិសាច​ក្រហម​កំពុង​មាន​បញ្ហា​របួស​ជា​ច្រើន​ជា​ពិសេស​កីឡាករ​ខ្សែ​ការពារ​បង្គោល​ៗ​ដូច​ជា Lisandro Martinez និង Raphael Varane។

ការ​ឈ្នះ​ពាន​រង្វាន់​នេះ ហាក់​មាន​ន័យ​សម្រាប់ Maguire។ តាំង​ពី​លោក Erik Ten Hag បាន​មក​ដឹកនាំ​ក្លឹប Man Utd កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន កីឡាករ Maguire បាន​បាត់បង់​តំណែង​ជា​ខ្សែ​ការពារ​បង្គោល ហើយ​ក្លាយ​ជា​កីឡាករ​បម្រុង​ និង​មិន​សូវ​បាន​ចូល​លេង​ជួយ​ក្រុម។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា Maguire នឹង​ចេញ​ពី​ក្លឹប​កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កន្លង​ទៅ។ ទោះ​យ៉ាង​ណា កីឡាករ​រូប​នេះ​បាន​បដិសេធ​ការ​ចាក​ចេញ ហើយ​ចង់​បន្ត​ជួយ​បិសាច​ក្រហម៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី