មិនអាចធ្វេសប្រហែសជាមួយរថយន្តបើកអូតូបានឡើយ! ឥឡូវនេះ Tesla កំពុងប្រមូលចូលរោងចក្រវិញហើយ
- 2023-12-15 04:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអាចធ្វេសប្រហែសជាមួយរថយន្តបើកអូតូបានឡើយ! ឥឡូវនេះ Tesla កំពុងប្រមូលចូលរោងចក្រវិញហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Tesla កំពុងហៅរថយន្តស្ទើរតែទាំងអស់ជាង ២លានគ្រឿងដែលលក់នៅអាមេរិក ចូលរោងចក្រវិញ បន្ទាប់ពីអាជ្ញាធរអាមេរិករកឃើញករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីប្រព័ន្ធបើកបរអូតូ (Autopilot) ក្នុងនោះមានករណីស្លាប់ទៀតផង។
រថយន្តដែលក្រុមហ៊ុនហៅចូលរោងចក្រវិញ គឺមានបំពាក់ប្រព័ន្ធបើកបរអូតូ ចាប់ពីឆ្នាំ២០១៥មក ដោយក្រុមហ៊ុននឹងអាប់ដេត Software និងជួសជុលប្រព័ន្ធ defective System ឡើងវិញ ដើម្បីធានាដល់អ្នកបើកបរឱ្យផ្តោអារម្មណ៍ ពេលកំពុងប្រើ autopilot។
គួរដឹងថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក បានស៊ើបអង្កេតរយៈពេល ២ឆ្នាំ ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងអំឡុងពេលប្រើប្រាស់ប្រព័ន្ធបើកបររថយន្តអូតូ។ ការស៊ើបអង្កេតនេះ បានរកឃើញថា ការផ្តោតអារម្មណ៍របស់អ្នកបើកបរពេលប្រើ ប្រព័ន្ធ Autopilot គឺអាចនឹងមិនទាន់គ្រប់គ្រាន់ ហើយអាចបណ្តាលប្រព័ន្ធនេះធ្វើការខុសបច្ចេកទេស។
ការអាប់ដេតប្រព័ន្ធ Software ថ្មីនេះ នឹងជួយបង្កើនការដាស់តឿន និងព្រមានដល់អ្នកបើកបរ ហើយនឹងអាចកំណត់តំបន់បើកបរ ដែលអាចប្រើប្រព័ន្ធ Autopilot បាន៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB