ប្រាសាទបាយ័ន​នឹងក្លាយ​ជាទីកន្លែង​ថតរូប​ចំណាំងផ្លាត​មក​ក្នុងស្រះទឹក​ដ៏ទាក់ទាញ

  • 2024-01-04 02:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បាយ័ន បាន​បង្ហាញ​ខ្លួន​ជាមួយ​ការទាក់ទាញ​ថតរូប​បែបថ្មី ពោលគឺ​ប្រាសាទ​នេះ​នឹងក្លាយ​ជាទីកន្លែង​ថតរូប​ដ៏ទាក់ទាញ​នូវ​ចំណាំងផ្លាត​មក​ក្នុស្រះទឹក។

គួរដឹងថា ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិអប្សរា បាន​ស្តារស្រះទឹក​នេះ​ឡើងវិញ ដោយ​រុះរើ​ផ្ទាំងថ្ម​ជាច្រើន​ម៉ឺនដុំ​ចេញ ដែល​ស្ថិត​នៅភាគ​ខាងកើត​នៃប្រាសាទបាយ័ន។

ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី