កម្ពុជា​បរិច្ចាគ ១ លាន​ដុល្លារ​អាមេរិក​ទៅ​ឡាវ​ក្នុង​ការ​រៀបចំ​ប្រជុំ​អាស៊ាន

  • 2024-03-25 12:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បរិច្ចាគ ១​លាន​ដុល្លារ​អាមេរិក​ទៅ​ឡាវ​ក្នុង​ការ​រៀបចំ​ប្រជុំ​អាស៊ាន​។ នេះ​បេី​តាម​ការ​លេីក​ឡេីង​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អំឡុង​ដំណេីរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ។

ប្រភព៖ Facebook ផ្លូវការសម្តេចធិបតីនាយករដ្ឋមន្ត្រី

សម្ដេច​ធិបតី បាន​លេីក​ឡេីង​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ឡា​វ សនសៃ​ ស៊ីផានដន ថា​កម្ពុជា​គាំទ្រ​ឡាវ​ក្នុង​ការ​ដឹកនាំ​ប្រជុំ​អាស៊ាន និង​សកម្មភាព​របស់​ឡាវ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា ហេតុ​ដូច្នេះ​ហេីយ កម្ពុជា​បរិច្ចាគ​ថវិកា ១ លាន​ដុល្លារសហរដ្ឋអាមេរិក​ ដេីម្បី​ជួយឡាវ​ក្នុងដំណើររៀបចំ​ប្រជុំ​អាស៊ាន។

ឡាវ ជា​ប្រធាន​អាស៊ាន​ប្ដូរវេន​នៅឆ្នាំ២០២៤។

សូមជម្រាប​ផង​ដែរ​ថា សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​អញ្ជេីញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេសឡាវ​ក្នុង ថ្ងៃទី២៥-២៦ខែ​មីនា ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី