រថយន្តស៊េរីទំនើបអឺរ៉ុប All New Peugeot 3008 Active តម្លៃត្រឹមតែ $42,000 ប៉ុណ្ណោះ
- 2024-07-20 05:41:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តស៊េរីទំនើបអឺរ៉ុប All New Peugeot 3008 Active តម្លៃត្រឹមតែ $42,000 ប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនម៉ាកយីហោដ៏ល្បីមួយរបស់ប្រទេសបារាំង PEUGEOT ជាក្រុមហ៊ុនចែកចាយប្រភេទរថយន្ត SUV ដែលមានអាយុកាលជាង ២១៤ឆ្នាំ។ ដោយសារតែយីហោដ៏ល្បីនេះ ក្រុមហ៊ុន PEUGEOT Cambodia បានសម្រេចការលក់ចេញរថយន្តជាច្រើនគ្រឿង និងជាបន្តបន្ទាប់នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ។ ដូច្នេះក្រុមហ៊ុន PEUGEOT Cambodia ក៏បាននាំចូលនូវម៉ូដែលរថយន្ត SUV មួយ ដ៏ទំនើប និងទាន់សម័យ គួរឲ្យទាក់ទាញដែលសាកសមបំផុត សម្រាប់យុវវ័យ និងជាពិសេសសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតូចល្មម ហើយនោះគឺ The All New Peugeot 3008 Active ដែលមានតម្លៃត្រឹមតែ $42,000 ប៉ុណ្ណោះ!
រថយន្ត All New Peugeot 3008 Active ជារថយន្តលក្ខណៈគ្រួសារ SUV ដែលមានរូបរាងទាក់ទាញ សុីវិល័យ ផាសុកភាព សុវត្ថិភាព សន្សំសំចៃ សុីប្រេងតិច ១០០គីឡូម៉ែត្រ ត្រឹមតែ ៥លីត្រប៉ុណ្ណោះ ជាមួយការរចនាផ្នែកខាងមុខយ៉ាងស្រស់ស្អាត ទាន់សម័យ ដែលចង្កៀងខាងមុខបំពាក់មកជាមួយអំពូល PEUGEOT LED TECHNOLOGY ជះពន្លឺបានឆ្ងាយនិងច្បាស់ល្អ ដែលបង្ហាញពីភាពភាពរឹងមាំ នឹងស្វាហាប់។ រថយន្តមួយនេះភ្ជាប់ជាមួយនឹងសេនស័រចំនួន៤គ្រាប់ជុំវិញរថយន្ត ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព ក្នុងការបើកបរ។
រីឯការរចនាផ្នែកខាងក្រោយវិញ បំពាក់មកជាមួយការឌីហ្សាញស្តុបថ្មីនិងមានកាំមេរ៉ាមួយគ្រាប់ខាងក្រោយ ជំនួយក្នុងការចូលចត។ ម្យ៉ាងវិញទៀត ការរចនាផ្នែកកខាងក្នុងរថយន្តក៏ មានភាពទាក់ទាញផងដែរ ដោយបំពាក់កៅអីស្បែករំលេចទៅដោយឡាយពណ៌ខាងក្នុង ទន់និងមានផាសុកភាព អមមកជាមួយការបំពាក់កាបូន(Carbon) នៅតាមតាបឡូ និងបូករួមទាំងបច្ចេកវិទ្យាទំនើបៗ មានបំពាក់លើរថយន្ត៖ -ចង្កូតអេឡិចត្រូនិចបែបស្ព័រ (Advanced electric power assisted steering) -សេនស័រ ខាងក្រោយ ជំនួយពេលចូលចត -ពោងសុវត្ថិភាព 6 ( 6 Airbags ) -កញ្ជក់ក្ដោបអូតូ -ទូរទឹកកក -កាំមេរ៉ាក្រោយជំនួយពេលចូលចត Rear Parking Camera -ជម្រើសក្នុងការប្រើប្រាស់ Drive Mode ( Normal mode & Sport mode ) -ប្រព័ន្ធផ្ដល់ដំណឹងពេលមានឧបសគ្គខាងក្រោយ -ប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ Grip Control -ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Down Asist) -ប្រព័ន្ធកំណត់ល្បឿនក្នុងពេលបើកបរ ( Speed Limit Recognition ) -ប្រព័ន្ធ Cruise Control -Smart key (សោដរឆ្លាតវៃ) -Peugeot I-Cockpit 8” multifunction touchscreen ( Apple Carplay and Android Auto / Mirror link ) -កុងទ័រឌីជីថលទំហំ 12.3”
សូមជំរាបផងដែរថា រថយន្ត Peugeot គឺជារថយន្តដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំដែលជារថយន្ត សន្សំសំចៃសុីប្រេងតិចបំផុត និងជារថយន្តដែលគុណភាពល្អបំផុត ទទួលបានពានរង្វាន់រថយន្តដែលមានគុណភាពល្អបំំផុតនៅក្នុង ២០២២ និង២០២៤។ ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ របស់រថយន្ត Peugeot គ្រប់ម៉ូឌែល ជាមួយនឹងការរចនាដ៏ស្រស់ស្អាត ទាក់ទាញ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើប។
ចាប់អារម្មណ៍ជាមួយនឹងរថយន្ត THE ALL NEW PEUGEOT គ្រប់ម៉ូឌែល អាចធ្វើការកក់តាមរយៈ សាខា កាល់ម៉ែត : 076 73 84 368 | 095 999 629 អាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខពេទ្យកាល់ម៉ែត)។