កីឡាករដែលផ្លាស់មកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃខ្លួនខ្ពស់បំផុត
- 2024-07-25 12:22:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករដែលផ្លាស់មកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃខ្លួនខ្ពស់បំផុត
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះ Sabay នឹងមកឲ្យស្គាល់នូវកីឡាករដែលផ្លាស់មកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃខ្លួនខ្ពស់បំផុត។ បើយោងតាមស្ថិតិរបស់ Transfermarkt នៅក្នុងថ្ងៃនេះ។
ខ្សែប្រយុទ្ធ Neymar គឺជាកីឡាករដែលផ្លាស់មកកាន់ Saudi Pro League ក្នុងតម្លៃខ្លួនខ្ពស់ជាងគេបំផុត។ Al Hilal បានទិញយកពី PSG ក្នុងតម្លៃខ្លួន ៩០លានអ៊ឺរ៉ូ កាលពីរដូវកាលឆ្នាំ២០២៣/២៤ ។
កីឡាកររូបនេះត្រូវបានគេដឹងថាជាកីឡាករមុខលុយដោយក្លឹបណាហ៊ានឲ្យតម្លៃខ្ពស់ និងប្រាក់ពលកម្ម កីឡាករនោះនឹងទៅនោះ។
ប៉ុន្តែជាក់ស្ដែង Neymar ធ្លាប់ត្រូវបានទិញក្នុងតម្លៃខ្លួនខ្ពស់រហូតមកហើយ ជាក់ស្ដែងកាលពីផ្លាស់ពី Santos មកកាន់ Barcelona ក្នុងកីឡាករនេះត្រូវបានទិញក្នុងតម្លៃខ្លួន ៨៨លានអ៊ឺរ៉ូ លុះក្រោយមកផ្លាស់ពី Barca ទៅកាន់ PSG ក្នុងតម្លៃខ្លួន ២២២លានអ៊ឺរ៉ូ។
សម្រាប់រដូវកាល កីឡាករដែលលីគនេះបានចាយលុយទិញយកច្រើនបំផុតគឺ ខ្សែប្រយុទ្ធ Moussa Diaby ដែល Al Ittihad បានទិញយកពី Aston Villa ក្នុងតម្លៃខ្លួន ៥៥លានអ៊ឺរ៉ូ៕