Man City មិនព្រមឲ្យ Ederson ទៅកាន់ Al Ittihad បើមិនបានក្នុងតម្លៃមួយនេះ
- 2024-07-25 13:20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City មិនព្រមឲ្យ Ederson ទៅកាន់ Al Ittihad បើមិនបានក្នុងតម្លៃមួយនេះ
ចន្លោះមិនឃើញ
Man City មិនព្រមឲ្យ Ederson ចាកចេញទៅកាន់ Al Ittihad នោះទេបើមិនបានក្នុងតម្លៃ ៥០-៦០លានអ៊ឺរ៉ូ។
តាមពិតទៅអ្នកចាំទី Ederson បានព្រមព្រៀងផ្លាស់ទៅកាន់ក្លឹប Al Ittihad ក្របខ័ណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នៅតែការព្រមព្រៀងពី Man City ប៉ុណ្ណោះ។
ប៉ុន្តែភាគីខាងក្លឹបទាំងពីររវាង Manchester City និង Al Ittihad មិនទាន់ត្រូវរ៉ូវតម្លៃគ្នា ដោយ Man City ដាក់ថ្លៃដាច់ត្រឹម ៥០-៦០លានអ៊ឺរ៉ូ ទើបយល់ព្រមលក់ឲ្យ។
យ៉ាងណានៅខណៈពេលនេះ Al Ittihad ក៏មិនសម្លឹងមើលឃើញតែ Ederson ផងដែរ ដោយក្លឹបនេះសម្លឹងមើលកីឡាករផ្សេងៗទៀតនៅ La Liga និងលីគផ្សេងៗទៀត។
Ederson បានមកលេងឲ្យ Man City តាំងពីឆ្នាំ២០១៧មក ដោយចូលលេងឲ្យ Man City បាន ៣៣២ប្រកួត។ កីឡាករនេះមានកុងត្រារហូតទៅដល់ឆ្នាំ២០២៦ជាមួយ Man City៕
ប្រភព៖ Fabrizio Romano