Barcelona បន្ត​កំណត់​ត្រា​ឈ្នះ​១០០%​គិត​ត្រឹម​សប្ដាហ៍​ទី​៧​នៅ La Liga

  • 2024-09-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​មាន​បុណ្យ​ Barcelona ​បន្ត​កំណត់​ត្រា​ឈ្នះ​១០០%​​ក្នុង​ចំណោម​៧​ប្រកួត​ចាប់​ផ្ដើម​នៅ La Liga ​បន្ទាប់​​ពី​ក្រុម​នេះ​​យក​ឈ្នះ​​ទៅ​លើ Getafe ១-០ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤​។

១គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Barca ធ្វើ​បាន​ដោយ​ Robert Lewandowski នៅ​នាទី​ទី​១៩ ។ ១​គ្រាប់​នេះ​​គឺ​បន្ត​រហូត​ដល់​បញ្ចប់​៩០​នាទី​ពេញ បើ​ទោះ​​បី​​កា​រប្រ​កួត​​​បន្ត​សម្រុក​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​បន្ថែម​គ្រាប់​បាល់​បាន​ដែរ​។

គិត​មក​ដល់​ពេល​នេះ​​ក្នុង​ចំណោម​លីគ​ទាំង​៥​​ធំ​បំផុត​នៅ​តំបន់​អឺរ៉ុប ​នៅ​សល់​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ​ដែល​មាន​កំណត់​ត្រា​ឈ្នះ​១០០​%​គឺ Bayern Munich ដោយ​ក្រុម​នេះ​លេង​៤​ប្រកួត​ឈ្នះ​ទាំង​៤។ ៣​​​​ពិន្ទុ​បន្ថែម​​នេះ​ជួយ​ឲ្យ​ Barcelona រក្សា​គំលាត​៤​ពិន្ទុ​ពី​ក្រុម​លេខ​២​ Real Madrid ដោយ​ក្រុម​អ្នក​មាន​បុណ្យ​មាន​២១​ពិន្ទុ​ពេញ ​ស្រប​ពេល​ដែល​ Real Madrid មាន​១៧​ពិន្ទុ​ស្ថិត​នៅ​លេខ​២​​នៅ La Liga ៕

Daro Ly