CEO របស់បិសាចក្រហមដាក់គោលដៅបែបនេះចាំមើល Ten Hag អាចនៅដល់ពេលនោះអត់!
- 2024-09-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO របស់បិសាចក្រហមដាក់គោលដៅបែបនេះចាំមើល Ten Hag អាចនៅដល់ពេលនោះអត់!
ចន្លោះមិនឃើញ
CEO របស់ក្លឹបបិសាចក្រហម Manchester United លោក Omar Berrada បានដាក់គោលដៅទៅកាន់ក្រុមការងាររបស់លោកថា ឆ្នាំ២០២៨ បិសាចក្រហមត្រូវតែឈ្នះពាន English Premier League ក្រោមហេតុផលជាគម្រប់ខួប១៥០ឆ្នាំនៃការកកើតនៃក្លឹបមួយនេះ។
អ្នកចាត់ការឬកីឡាករណាក៏ចង់ឈ្នះ ពានដែរ ព្រោះតែពួកគេចង់បំពេញការងារល្អរបស់ខ្លួន ខណៈដែលលោក Erik Ten Hag ក៏ដូចគ្នា ប៉ុន្តែវាស្ថិតនៅត្រង់ថា តើអ្នកចាត់ការរូបនេះអាចបន្តដឹកនាំបិសាចក្រហមដល់ពេលណា។ ជាក់ស្ដែងរដូវពេលនេះកន្លែងរបស់អ្នកចាត់ការសញ្ជាតិហុល្លង់កំពុងតែក្ដៅ ក្រោយចាប់ផ្ដើមមក៨ប្រកួតឈ្នះ៣ ខណៈក្នុងក្របខណ្ឌ EPL វិញ៥ប្រកួតឈ្នះ២ស្មើ១ និងចាញ់២ប្រកួតស្ថិតនៅលេខ១១ក្នុងតារាងឯនោះ។
យ៉ាងណាគេដឹងថា កុងត្រារបស់លោក Ten Hag មានត្រឹមឆ្នាំ២០២៦ ប៉ុណ្ណោះ ហើយគេជឿថាបិសាចក្រហមកំពុងតែសំឡឹងរកអ្នកការថ្មីមកជំនួសតំណែងនេះ ព្រោះតែលទ្ធផលរបស់ Man Utd នៅពេលនេះមិនសូវជាល្អប្រសើរនោះទេ៕