ក្រោយ​ដឹក​នាំ​ក្រុម​បាន​ល្អ​មួយ​ប្រាវ​​​ពេលនេះ Hansi Flick ត្រូវ​បាន​ Lamine សរសើរ​ពី​​របៀប​ដឹក​នាំ​​បាត់

  • 2024-10-09 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​​ចាត់​ការ​ថ្មី​របស់​ Barcelona លោក Hansi Flick ត្រូវ​បាន​​យុវជន​វ័យ​ក្មេង​ Lamine Yamal សរសើរ​​ការ​ដឹក​នាំ​របស់​លោក​ល្អ ហើយ​កីឡាករ​ទាំង​អស់​កំពុង​តែ​ពេញ​ចិត្ត​ពី​របៀប​ដឹក​នាំ​ថា​ល្អ​។

Lamine Yamal យើង​កំពុងតែ​រីករាយ​ចំពោះ​អ្វី​ដែល​យើង​កំពុង​តែ​មាន​​ក្នុង​រដូវ​កាល​នេះ។ ពួក​យើង​​ពិត​ជា​រីករាយ​ខ្លាំង​មែនទែន​​ជាមួយ​​របៀប​នៃ​កា​រ​​លេង​របស់ Flick ។ ពេល​ខ្លះ​បាល់ទាត់​យើង​ត្រូវ​ការ​វា​ជា​ចាំ​បាច់​ ទាំង​ការ​បញ្ចប់​ទី ​និង ការ​ដេញ​តាម​យក​បាល់​ពី​ដៃ​គូ​ជា​ដើម​ ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​​ណា​មួយ​ជួន​ក្រុម​ត្រឡប់​មកវិញ​។ យើង​ក៏​អាច​គ្រប់​គ្រង​ការ​ប្រកួត​ផង​ដែរ​ពេល​ខ្លះ​​នេះ​ ហើយ​ជា​អ្វី​ដែល​យើង​កំពុង​តែ​មាន​»។

«Flick គឺ​ជា​​​អ្នក​ចាត់​ការ​ម្នាក់​ដែល​បាន​កែ​ប្រែ​យើង​គ្រប់គ្នា​​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ និង​បាន​បង្កើត​ឱកាស​ឲ្យ​យើង​គ្រប់​គ្នា​។ បើ​ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ»។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន Barcelona កំពុង​តែ​កាន់​កាប់​កំពូល​តារាង​ La Liga ដោយ​មាន​ ២៤ ពិន្ទុ​ក្នុង​ចំណោម​៩​ប្រកួត​​ ខណៈ​ការ​ដឹក​នាំ​នៅ UEFA Champions League ពួក​គេ​ឈ្នះ​១ និង​ចាញ់​១​ផងដែរ​៕

Daro Ly