Valverde ៖ យើង​ នឹង​ត្រឡប់​មកវិញ​​ឆាប់​ៗ​ព្រោះ​យើង​ជា​ Real Madrid

  • 2024-10-28 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី Real Madrid បាន​​បរាជ័យ​​៤-០ ​ក្រោម​ថ្វី​ជើង Barcelona ​ក្នុង​ជំនួប​ El Clásico មាន​ការ​ជជែក​វែកញែក​ជាច្រើន​​រឿង​ យ៉ាង​ណា​ខ្សែ​បម្រើ​ឆ្នើម​​របស់​ Real Madrid គឺ Fede Valverde ក៏​បាន​បង្ហាញ​អារម្មណ៍​ និង​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា «​យើង​នឹង​ត្រឡប់​មកវិញ ព្រោះ​យើង​ជា Real Madrid »។

ការ​ចាញ់​៤-០​ក្នុង​ដី​របស់​ខ្លួនឯង​​ក្រោម​ថ្វី​ជើង Barcelona ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ Real Madrid ​មិន​អន់​ចិត្ត​ឡើយ​​ ព្រោះ​គេ​ដឹង​ថា ក្រុម​របស់​ពួកគេ​​មាន​ភាព​ល្អ​​ និង​គ្រង​ជើង​ឯក​ពាន​រង្វាន់​ធំ​​ស្ទើរ​រាង​រាល់​ឆ្នាំ​​។ យ៉ាង​ណា​ខ្សែ​បម្រើ​ឆ្នើមៗ​ក្នុង​ក្រុម​ស្ដេច​ស​មួយ​នេះ​​ក៏​​មើល​ទៅ​ហាក់​​មិន​សប្បាយ​ចិត្ត​អ្វី​​ខ្លាំង​ពេក​នោះ​ដែរ​។

និយាយ​ពី​ខ្សែ​បម្រើ​ Fede Valverde រ​បស់ Real Madrid ​វិញ​​គេ​បាន​និយាយ​ថា ​ពួក​គេ​ជា​ក្រុម​ដែល​មាន​កំណត់​ត្រា​​ដ៏​អស្ចារ្យ​ ហើយ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ជា​​មួយ​ភាព​ខ្លាំង​ឆាប់​ៗ​ នេះ​ជា​អ្វីដែល Real Madrid បាន​ធ្វើ​កន្លង​មក។ ​សូម​បញ្ជាក់​ថា​ក្នុង La Liga បច្ចុប្បន្ន Barcelona មា​​ន​៣០​ពិន្ទុ​ស្ថិត​នៅ​លេខ​១​ក្នុង​តារាង​ ខណៈ Real Madrid ​ស្ថិត​នៅ​លេខ​២​​មាន​២៤​ពិន្ទុ​តាម​ពី​ក្រោយ​៦​​ពិន្ទុ​៕ ​​​​​

Daro Ly