ក្រសួងសុខាភិបាល កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លង មេរោគអេដស៍

  • 2025-01-02 04:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

ក្រុមប្រជាជនគន្លឹះដែលមានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមានៈ ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់។ ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍នេះ មានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។

សូមបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ ពិភពលោកយេីង នៅមិនទាន់រកឃើញវ៉ាក់សាំងណាមួយ សម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ៕

ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

អត្ថបទ ៖ គីម ណារ៉ាក់