តំណាង NOCC៖ វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណពង្រឹងស្មារតី បច្ចេកទេសគ្រូៗត្រៀមការប្រកួត «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២
- 2025-01-15 03:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង NOCC៖ វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណពង្រឹងស្មារតី បច្ចេកទេសគ្រូៗត្រៀមការប្រកួត «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២
ចន្លោះមិនឃើញ
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) វគ្គសិក្ខាសាលារយៈពេល ៣ថ្ងៃទើបបញ្ចប់ទៅនេះធ្វើឡើងដើម្បីពង្រឹងស្មារតី បច្ចេកទេស គ្រូបង្វឹកត្រៀមសម្រាប់ការប្រកួត«ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នៅពេលពេលខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ក្រោយបញ្ចប់សិក្ខាសាលាថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងស្មារតីគ្រូៗឲ្យស្រឡាញ់ ថែរក្សា និងផ្ដល់តម្លៃដល់បណ្ដាក្បាច់គុននានា រួមគ្នាលើកស្ទួយក៏អភិរក្ស។ មួយវិញទៀតគឺពង្រឹងសមត្ថភាព បច្ចេកទេស កម្លាំង ដែលនៅខ្វះខាតទៅដល់សិស្សគុនរបស់ខ្លួនដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ចូលរួម «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ថ្ងៃទី១៦ ដល់១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។
អ្នកជំនាញផ្នែកកីឡាខាងលើលើកឡើងទៀតថា សិក្ខាកាមមានចិត្តសប្បាយរីករាយដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ និងសំណូមពរឲ្យមានជាវគ្គបែបនេះបន្តបន្ទាប់ទៀត។ សិក្ខាកាមទទួលបាននូវបច្ចេកទេសល្អៗជាក់ស្ដែងពីគ្រូជំនាញដែលបានយកមកចែករំលែក។ បន្ទាប់ពីបញ្ចប់វគ្គនេះទៅគ្រូៗបង្គោលទាំងអស់នឹងយកចំណេះជំនាញទាំងនេះទៅបង្ហាត់បន្តដល់សិស្សគុនរបស់ខ្លួន ខណៈ NOCC នឹងតាមដានពិនិត្យដល់ការបង្ហាត់បង្រៀនរបស់គ្រូៗទាំងនោះដើម្បីត្រៀមបើកវគ្គសិក្ខាសាលាជាលើកទី២ អំឡុងខែសីហា ២០២៥ បន្តទៀត។
បញ្ជាក់ដែរថា វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ បាន បញ្ចប់ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌ក្រោយរៀបចំឡើងអស់រយៈពេល៣ថ្ងៃមកនេះ។ សិក្ខាកាមចូលរួមជាគ្របង្វឹកមានប្រមាណខ្ទង់ ៧០នាក់មកពីបណ្ដាក្បាច់គុននានានៅកម្ពុជា៕