ត្រៀមៗ ពិធីចាប់ត្រីបែបបុរាណនៅស្រុកមេមត់ ក្នុងបឹងត្រពាំងក្រម ជិតមកដល់ហើយ
- 2025-01-21 07:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមៗ ពិធីចាប់ត្រីបែបបុរាណនៅស្រុកមេមត់ ក្នុងបឹងត្រពាំងក្រម ជិតមកដល់ហើយ
ចន្លោះមិនឃើញ
ពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុង បឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជិតបានមកដល់ហើយ។ ហើយសម្រាប់ពិធីចាប់ត្រីបែបបុរាណដែលមានអាយុជិត២០០ឆ្នាំនេះ ធ្វើនៅរដូវទឹកស្រកក្រោយពីប្រជាជនធ្វើការប្រមូលផលកសិកម្មរួចរាល់ ប្រជាជនដែលចូលរួមទាំងអស់គឺតម្រូវឲ្យប្រើប្រាស់តែឧបករណ៍បែបបុរាណដូចជា អង្រុត ឈ្នាង ត្រក ក្អុះ...តែប៉ុណ្ណោះ។
សម្រាប់ឆ្នាំនេះពិធីចាប់ត្រី តាមបែបបុរាណក្នុងបឹងត្រពាំងក្រមនេះ នឹងធ្វើឡើងនៅ ថ្ងៃសៅរ៏ ទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹកតទៅក្នុងបរិវេន បឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ។ ដូចឆ្នេះបើប្រជាពលរដ្ឋចង់ទៅលេងនឹងទៅមើលពិធីនេះដើម្បីចង់ដឹងពីទំនៀមទំនាប់នៃការចាប់ត្រី អាចណាត់ថ្ងៃជាមួយមិត្តភក្ក័ឬក្រុមគ្រួសារបាននៅពេលខាងមុខ ។