ទើបធ្លាយដំណឹង តុប វិសាល ប៉ះដៃគូជាមួយ សិទ្ធី នីកា ស្រាប់តែតួស្រីបន្ថែមល្បោយឲ្យអ្នកគាំទ្រកាន់តែអន្ទះសា
- 2025-03-19 02:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបធ្លាយដំណឹង តុប វិសាល ប៉ះដៃគូជាមួយ សិទ្ធី នីកា ស្រាប់តែតួស្រីបន្ថែមល្បោយឲ្យអ្នកគាំទ្រកាន់តែអន្ទះសា
ចន្លោះមិនឃើញ
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ Sabay បានទទួលដំណឹងច្បាស់ការមួយថា តារាសម្ដែងប្រុស រូបសង្ហា តុប វិសាល បានចាប់ដៃគូសម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំមួយជាមួយកញ្ញា សិទ្ធី នីកា។ តាមរយៈខ្សែភាពយន្ដថ្មីនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព វ័យក្មេងទាំងពីរដួង នឹងបង្ហាញជូនទស្សនិកជននូវសិល្បៈវប្បធម៌ខ្មែរ និងមនោសញ្ចេតនាស្នេហាយ៉ាងជ្រាលជ្រៅ។
បើទោះបីជាមិនទាន់បង្ហើបពីចំណងជើង និងកាលបរិច្ឆេទចាក់បញ្ចាំងនៅតាមរោងកុនជាក់លាក់ ប៉ុន្ដែតួស្រី គឺកញ្ញា សិទ្ធី នីកា បង្ហាញរូបថតចំនួន ៥សន្លឹក ជាមួយពាក្យយ៉ាងខ្លីតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ឆាប់ៗនេះ”។ ពាក្យ “ឆាប់ៗនេះ” បានធ្វើឲ្យអ្នកគាំទ្រ កាន់តែអន្ទះសារង់ចាំទស្សនាស្នាដៃថ្មីរបស់Idol របស់ខ្លួន។
ទស្សនិកជនខ្លះនិយាយថា “ដឹងតែមើល៍ដាច់បាយទៀតហើយ” និងខ្លះទៀតនិយាយថា “កំពុងរង់ចាំមើលរឿងថ្មីរបស់បង”។ តាមរយៈការបង្ហើបដំណឹងតាមបណ្ដាញសង្គមនេះ តុប វិសាល ដែលជាតួអង្គប្រុស ក៏បានចូលទៅបញ្ជាក់អ្នកគាំទ្រថា នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ហើយហ្វេនៗអាចទៅ គ្រប់រោងកុន។
សូមបញ្ជាក់ថា តារាសម្ដែង តុប វិសាល ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងតាមរយៈសមត្ថភាព ចំណេះដឹង និងទេពកោសល្យសម្ដែងរបស់លោកក្នុងវិស័យសិល្បៈក្នុងរយៈពេលដ៏ខ្លី។ មហាជន ជាពិសេសអ្នកនិយមតាមដានខ្សែភាពយន្ដខ្នាតធំ បានស្គាល់ តុប វិសាល កាន់តែច្បាស់តាមរយៈតួអង្គគ្រូចិនសែរ ក្នុងខ្សែភាពយន្ដរឿង “គាស់ផ្លូរ”វគ្គ១ របស់ផលិតកម្ម សាស្ដ្រាហ្វៀម ហើយរឿងនេះ កំពុងថតវគ្គ២ ដោយមានវត្ដមានលោកដដែល៕