TEDxPhnom Penh 2025៖ សាទរគំនិត ភាពធន់ និងការបង្កើតឡើងវិញ

  • 2025-10-08 05:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃអាទិត្យ ទី១២ តុលា ឆ្នាំ២០២៥ | ម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច | សាលាអន្តរជាតិកាណាឌីយ៉ង់ (CIS) កោះពេជ្រ ភ្នំពេញ, កម្ពុជា — កម្មវិធី TEDxPhnom Penh បានត្រលប់មកវិញនៅឆ្នាំនេះ ជាមួយបទពិសោធន៍ពេញមួយថ្ងៃ ក្រោមមូលបទ “ភាពធន់ និងការបង្កើតឡើងវិញ”។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច នៅ សាលាអន្តរជាតិកាណាដា (CIS) កោះពេជ្រ ដោយប្រមូលផ្ដុំអ្នកជំនាញ ស្ថាបនិក និងវាគ្មិនដ៏លេចធ្លោប្រចាំប្រទេសកម្ពុជា។

TEDxPhnom Penh ឆ្នាំនេះ មានការចូលរួមពី វាគ្មិនចំនួន ១៤រូប និងសិល្បករជាង ២០ រូប ដែលនីមួយៗ នឹងចែករំលែក ពីភាពរីកចម្រើន ក្លាហាន និងការបង្កើតខ្លួនឯងឡើងវិញក្នុងវិស័យជាច្រើន ដូចជាអាជីវកម្ម សិល្បៈ បច្ចេកវិទ្យា ការអប់រំ និងសង្គម។

វាគ្មិនរួមមាន៖

● អ៊ួន បឋម (សាយ), Artist — “រស់ឥតដែនកំណត់”

● ហេង បូដាលីន, Co-Founder of Breakthrough — “From Silence to Voice: How Youth Are Reinventing Gender Equality”

● ហោ ចាន់រដ្ធា, Leadership Researcher and Creator at Rotha Leadership — “កូនអ្នកដឹកនាំ”

● នឹម ឈុន្នី, mindfulness facilitator and author — “How Meditation Reinvented My Life”

● Dr. Arnie Aniel, Talent Consultant, Trainer and Coach — “Success out of the Frame”

● ឯកឧត្តម យឹម ប្រសិទ្ធីឬទ្ធិ, CEO of Quantum Engineering & CJDM — “The Self-Disruption Blueprint”

● Mealyann Saing, Khmer-American entrepreneur — “How to Start Over in Life”

● សេង រ័ត្នសេដ្ឋាមុនី, Content Creator & Founder at Bamnang — “What if Life Doesn’t Make Sense Right Now?”

● ឆេង សុភ័ក្រ្ត, Content Creator & Podcast Host — “Adapt & Adopt: Building Friendships across Generations”

● សុភីលីន ជាម ហ្សាផារ៉ូ, dancer and choreographer — “ត្រូវតែរស់”

● Thierry Tea, Vice President of OCIC — “How to Fly Higher After Life Knocks You Down”

● សាន វណ្ណា, Creative Strategist at Dorsu — “Khmer Excellence: Creativity as Survival”

● ជួប វិច្ឆិកា, Humanitarian Leader, Chief Executive of ISF Cambodia — “The Borrowed Hands: A Ladder to Resilience”

● Yasmin Ben Simon, NLP & Fitness Coach, ME Recovery Advocate — “Why The Worst TED Talk Ever Might Be The Best Thing For Your Mind”

ក្រៅពីការនិយាយលើឆាក TEDx អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ផ្សេងៗ ដូចជា ការសម្តែងសិល្បៈ សកម្មភាពអន្តរកម្ម និង ការបង្កើតទំនាក់ទំនង ដែលជាសារៈសំខាន់នៃគំនិត “Ideas Worth Spreading” របស់ TED។

អ្នករៀបចំ និងដៃគូសហការ

TEDxPhnom Penh 2025 ត្រូវបានរៀបចំដោយ TEDxPhnom Penh ដែលជាក្រុមការងារស្ម័គ្រចិត្ត។ សហការជាមួយ OMOHUB និង CICC។ សូមអរគុណដល់ ដៃគូដឹកជញ្ជូន PassApp ដៃគូសំបុត្រ BookMe+ ដៃគូទីតាំង CIS និង អ្នកឧបត្ថម្ភសំខាន់ៗ រួមមាន Toyota Cambodia, OCIC, Phnom Penh Media Limited (PPML), CashewNotes, ARDB Bank, ACLEDA Bank, Travo Logistics, Cambodia Internet Startup Association ដែលបានគាំទ្រយ៉ាងចម្បងដល់ការប្រព្រឹត្តកម្មវិធីឆ្នាំនេះ។

អំពី TEDxPhnom Penh

TEDxPhnom Penh គឺជាកម្មវិធី TED ដែលរៀបចំដោយសេរីក្រោមអាជ្ញាប័ណ្ណ TED ដើម្បីផ្ដល់ឱកាសដល់អ្នកគិត និងអ្នកបង្កើតជនជាតិខ្មែរ និងអន្តរជាតិ ចែករំលែកគំនិត និងរឿងរ៉ាវដើម្បីបំផុសចិត្ត និងបង្កើតការផ្លាស់ប្តូរ។

អំពី TED

TED គឺជាអង្គការមិនរកប្រាក់ចំណេញអន្តរជាតិ ដែលមានបំណងចែករំលែកគំនិតតាមរយៈបទនិយាយខ្លីៗ មានអានុភាព ដែលគ្របដណ្តប់ច្រើនវិស័យ ដូចជាវិទ្យាសាស្ត្រ អាជីវកម្ម វប្បធម៌ និងសង្គម។ កម្មវិធី TEDx ត្រូវបានរៀបចំដោយសហគមន៍ក្នុងតំបន់ ដើម្បីនាំគំនិតនេះមកជិតសហគមន៍ជាងមុន។

ព័ត៌មានលម្អិតអំពីកម្មវិធី៖

ថ្ងៃអាទិត្យ ទី១២ តុលា ឆ្នាំ២០២៥

ម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច

សាលាអន្តរជាតិកាណាដា (CIS) កោះពេជ្រ

សំបុត្រ៖ https://www.bookme.plus/t/events/tedxpp2025

ទំនាក់ទំនងសារព័ត៌មាន៖

ក្រុមទំនាក់ទំនង TEDxPhnom Penh

Phone: (+855) 081 903 777

Email: info@tedxphnompenh.org

Website: www.tedxphnompenh.org

អត្ថបទថ្មី