ដំណឹង​​អាក្រក់​ សម្រាប់​​អ្នក​​ញៀន​កាហ្វេ​ប្រចាំ​ថ្ងៃ

  • 2014-09-30 22:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​អ្នក​ជំនាញ​ព្រមាន​ថា ក្មេង​ស្រី​វ័យ​ជំទង់​​ខ្វះ​ជាតិ​ដែក កំពុង​មាន​ចំនួន​កើន​ឡើង ដោយសារ​​ពួកគេ​ផឹក​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​ និង កាហ្វេ​ច្រើន​ពេក។ ​​

 

 

សមាគម​សុខភាព​ផលិត​​អាហារ HFMA ក៏​បាន​ព្រមាន​ថា កាហ្វេ​បាន​​រារាំង​ការ​ស្រូប​យក​ជាតិ​រ៉ែ​ រួម​ទាំង​ជាតិ​ដែកផង​​ដែរ។

​ ​ កង្វះ​ជាតិ​ដែក ជា​ជំងឺ​អាហារូបត្ថម្ភ​ដ៏ពេញ​និយម​បំផុត​របស់​​អង់គ្លេស ហើយ​​ការ​ស្រាវជ្រាវ​សព្វថ្ងៃ​បង្ហាញ​ថា ក្មេង​ស្រី​ ៤០​%​ និង​ស្ត្រី​វ័យ​​អាយុ​ចាប់​ពី​១១​ឆ្នាំ​ដល់​២៤​ឆ្នាំ​មាន​​ជាតិ​ដែក​ទាប​ជាង​ការ​រំពឹង​ទុក។

​​

ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​​​ក៏​បាន​រក​ឃើញ​ដែរ​ថា​ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​​ក្នុង​ចំណោម​១០​នាក់ បាន​ផឹក​កាហ្វេ​៥​កំប៉ុង​ក្នុង​មួយ​សប្ដាហ៍។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ HFMA។

 

ការ​ស្ទង់​មតិ​យុវវ័យ​អង់គ្លេស​១០ ០០០នាក់ ធ្វើ​ឡើង​ដោយ​សមាគម​ខាង​លើ​រក​ឃើញ​ថា បី​ភាគ​បួន​នៃ​​ពួកគេ​មិនបាន​​ដឹងថា កាហ្វេ​​រារាំង​ការ​ស្រូប​យក​ជាតិ​ដែក​​​របស់​​រាងកាយ​ទេ។

 

នៅ​ដើម​ឆ្នាំ​នេះ ស្ត្រី​វ័យ​១៩​ឆ្នាំ​​រស់​នៅ​ក្នុង​ទីក្រុង Manchester ម្នាក់​បាន​ស្លាប់ ដោយ​សារ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ។ ការ​ស្រាវជ្រាវ​បន្ត​​ថា ពេល​​​មនុស្ស​ទទួលទាន​កាហ្វេ​នឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន ធ្វើ​​ឱ្យ​ខ្វះ​ជាតិ​ដែក​ និង​អស់​កម្លាំង​៕

 

ចុច​អាន​រឿង​រ៉ាវ​ផ្សេង​ទៀត​ទាក់ទង​នឹង​សុខភាព

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ dailymail