ដល់ក...ឡូរ៉ា ម៉ម រាំ​ឡូយ​យ៉ាង​ហ្នឹង​ៗ អ្នក​ណា​មិន​ហ៊ោ...!!!

  • 2015-01-31 17:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ហ៊ោ​បាន​លាន់​លឺ​កង​រំពង​មួយ​កំណាត់​ល្ងាច​ម្សិលមិញ​នៅ​ផ្សារ​ទំនើប AEON ជា​ពេល​ដែល​កញ្ញា ឡូរ៉ា ម៉ម តារា​ចម្រៀង​​កូន​កាត់​ខ្មែរ-អាមេរិកាំង។ តារា​ចម្រៀង​កំពុង​ល្បី​ឈ្មោះ​រូប​នេះ បាន​ចូល​សម្ពោធ​ក្រុមហ៊ុន World Bridge E-Commerce ជា​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ។

 

ឡូរ៉ា បាន​ច្រៀង​រាំ ក្នុង​បទ​ចម្រៀង​ជា​ច្រើន មាន​ទាំង​បទ​អង់គ្លេស និង​បទ​ខ្មែរ។ កញ្ញា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើ​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​ខ្មែរ មាន​ជា​អាទិ៍ "ស្វា​រាំ​មុន​ឃីស" “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" ពិសេស​បទ "យល់​សប្ដិ យល់​សូង" ជា​បទ​ថ្មី​ទើប​ចេញ​វីដេអូ​ចម្រៀង​(MV)ផ្លូវ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​មាន​ច្របាច់​បញ្ចូល​ជា​មួយ​សិល្បៈ​បុរាណ។

 

 

តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះថ្លែង​ថា តាម​រយៈ​បទ​នេះ កញ្ញា​ចង់​ឲ្យ​យុវវ័យ បាន​យល់ ស្គាល់ និង​ជំរុញ​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ថែម​ទៀត។ ឡូរ៉ា បន្ត​ថា បន្ទាប់ "យល់​សប្ដិ យល់​សូង" នៅ​មាន​បទ​ចម្រៀង​ច្រើន​ទៀត ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្នុង​នោះ​មាន​បទ​ចង្វាក់​ម៉ាឌីហ្សុន រសជាតិ​ថ្មី​ទៀត​ផង។

 

តោះ...ទៅ​ទស្សនា​ការ​សម្ដែង​ដ៏​អស្ចារ្យ​យប់​មិញ​ទាំង​អស់​គ្នា...!!!

 

http://youtu.be/Xe2O22FooT4

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី