នេត សុចរិយា សម្ងំរៀនជំនាញថ្មីបន្ថែមលើសអាជីព២មុន
- សុក្រ, 4 កញ្ញា 2015 18:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេត សុចរិយា សម្ងំរៀនជំនាញថ្មីបន្ថែមលើសអាជីព២មុន
ចន្លោះមិនឃើញ
ពិធីការនី រាងតូចច្រឡឹង នេត សុចរិយា កំពុងសម្ងំហ្វឹកហាត់ជំនាញថ្មីមួយទៀតគឺធ្វើជា ឌីជេ បន្ថែមលើសអាជីពមុនដែលជាតារាសម្តែង និងពិធីការនី។
"ចាសអូន...បងកំពុងរៀនអាជីពថ្មីមួយទៀតគឺធ្វើជា ឌីជេ មិនទាន់ចប់ទេអូន ទើបតែរៀនបាន២ខែ ហើយកំពុងតែមានគម្រោងចេញតាម Events នានា តែពេលនេះសុំលាក់សិន"។ ចរិយា ថ្លែង។
ពេលវេលានៃការរៀន ចរិយាប្រាប់ថាមិនកំណត់លើរយៈពេលនោះទេ ក្នុងនោះ នាងបង្ហើបទៀតថារៀនអ្វីក៏ពិបាកដែរ ប៉ុន្តែស៊ីសងទៅលើការពេញចិត្តនិងអារម្មណ៍ស្រលាញ់ចំពោះវិស័យមួយនេះ អាចនឹងចេះឆាប់ៗដោយមិនចំណាយពេលយូរនោះទេ។
“ ការរៀនឌីជេ ហ្នឹងមិនសូវជាលំបាកប៉ុន្មានទេអូន ព្រោះបងស្រលាញ់សិល្បៈជាពិសេសខាងភ្លេងហ្នឹង បងមិនសូវចំណាយពេលវេលារៀនយូរទេអូន។ ការធ្វើជា ឌីជេ នេះបងធ្វើនៅក្នុង Events ធំៗហើយបើមានខាងក្រុមហ៊ុនឬបណ្ដាប៉ុស្តិ៍ទូរទស្សន៍ផ្សេងទៀតហៅបងរីករាយនឹងទទួល"។ ចរិយា បន្ថែម។
យ៉ាងណាមិញស្រីស្អាត ចរិយា អះអាងទោះបីជានាងកំពុងតែហាត់រៀនដើម្បីធ្វើជា ឌីជេ ក៏ដោយអាជីពសម្ដែង និងពិធីការនីគឺនៅដដែលអត់មានផ្លាស់ប្ដូរទេ។ សំខាន់ក្នុងនាមជាតារាម្នាក់ ចរិយា ចង់ធ្វើអ្វីដែលថ្មីហើយទទួលបានការចាប់អារម្មណ៍ ម្យ៉ាងទៀតនាងគិតថាក្នុងវ័យសិល្បៈមិនទាន់មានតារាស្រីធ្វើជាឌីជេទេគួបផ្សំនឹងការស្រលាញ់ចូលចិត្តផង សម្រេចចូលរៀនដើម្បីបំពេញចំណង់ចំណូលចិត្តមួយនេះ។
អាជីពទាំងបីខាងលើ ចរិយា ប្រាប់ថាស្រលាញ់ទាំងអស់ ប៉ុន្តែពិធីការិនី គឺខ្លាំងជាងគេព្រោះជាការពេញចិត្តបំផុតរបស់នាងក្នុងវិស័យសិល្បៈ។ ពាក់ព័ន្ធនឹងរឿង ឌីជេ វិញ នាងប្រាប់ថារៀននៅសាលា Cambodian Dj Academy ជាសាលាបង្រៀនមួយមានលក្ខណៈស្តង់ដាក្នុងទីក្រុងភ្នំពេញនេះ។
វិលមករឿងស្នេហាវិញ នេត សុចរិយា និងសង្សារកូនកាត់៣សាសន៍ Nathan Gan នៅតែមិនទាន់ច្បាស់លាស់រឿងរៀបការនៅឡើយ ទោះបីអ្នកទាំងពីរបណ្តើរគ្នាទៅណាមកណាជាសាធារណៈក៏ដោយ។ យ៉ាងណា នាងអះអាងថា រឿងរៀបការគឺមិនចោលដាច់ខាត៕
រូបភាព៖ ផ្ដល់ដោយ ចរិយា
អត្ថបទ៖ ថា ម៉ាលីដា