សុខ ទូច ប្រាប់ថា កាលទៅវ៉ៃនៅ Thai Fight ដូចទៅឲ្យគេបោក
- 2016-10-01 16:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ទូច ប្រាប់ថា កាលទៅវ៉ៃនៅ Thai Fight ដូចទៅឲ្យគេបោក
ចន្លោះមិនឃើញ
កីឡាករប្រដាល់គុនខ្មែរ សុខ ទូច បានទៅវ៉ៃក្នុងកម្មវិធី Thai Fight កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ប៉ុន្តែរូបគេបានគិតថា ដូចទៅឲ្យគេបោក។
សុខ ទូច ប្រាប់ Sabay ថា កាលចេញទៅប្រកួតនៅកម្មវិធី Thai Fight នោះហាក់ដូចជាចាញ់បោកគេ។ រូបគេមិនទាំងដឹងថាខ្លួនត្រូវឡើងប្រកួតកម្មវិធីដ៏ធំរបស់ថៃនេះផង ហើយប្រាក់តម្លៃខ្លួនទៀតសោតក៏មិនបានបើកផ្ទាល់ពីអ្នករៀបចំកម្មវិធី Thai Fight នេះដែរ។ ការទៅវ៉ៃនៅថៃនេះស្មានថា គ្រាន់តែប្រកួតតាមជាយដែន ឬកម្មវិធីតូចតាចរបស់ថៃតែប៉ុណ្ណោះ។
«ទៅដល់ថៃទើបដឹងថាត្រូវចូលរួមកម្មវិធី Thai Fight រឿងតម្លៃខ្លួនក៏មិនដឹងច្បាស់លាស់ថាបានប៉ុន្មាន។ ចំណែកកម្មវិធីប្រកួតពាក់ហ្គង់ឬរុំអំបោះក៏មិនដឹងទៀតចង់ប្រកែកក៏មិនកើតណាមួយអត់ស្គាល់លិចកើតផងហើយក្នុងហោប៉ាវមានលុយតែ៤០០០៛អញ្ចឹងមានតែទ្រាំប្រកួតហើយមកខ្មែរវិញទៅ»។ សម្ដីកីឡាករ សុខ ទូច។
កីឡាករសកលអាជីពរូបនេះបន្តថា បើចេញទៅប្រកួតក្រៅប្រទេសលើកក្រោយៗគ្មានការអនុញ្ញាតពីសហព័ន្ធ ឬមិនមានការនាំទៅរបស់សហព័ន្ធប្រដាល់ខ្មែរនោះទេគឺមិនទៅចូលរួមប្រកួតជាដាច់ខាត ពីព្រោះទៅតាមសហព័ន្ធមានពេលហាត់ត្រឹមត្រូវ និងអត់មានការកេងចំណេញឬបោកប្រាសពីកម្មវិធីម្ខាងទៀតនោះទេ។
សុខ ទូច ត្រូវបានសហព័ន្ធប្រដាល់កម្ពុជាពិន័យហាមឡើងប្រកួតរយៈពេល៣ខែដោយសារចេញទៅប្រកួតនៅក្រៅប្រទេសគ្មានការអនុញ្ញាត។ បច្ចុប្បន្នកីឡាករជើងខ្លាំងរូបនេះរួចពីបម្រាមហើយ និងបានឱកាសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៧៥គីឡូក្រាមនៅទូរទស្សន៍ PNN៕
អត្ថបទ៖ នួន ស៊ីណា