ស្ថាបនិក​បណ្តាញ​សង្គម Like Cambodia រំពឹង​មាន​អ្នក​ប្រើ កន្លះ​លាន​នាក់​ក្នុង​ឆ្នាំ ២០១៧

  • 2017-01-20 02:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក Like Cambodia លោក ស៊ាន វណ្ណារិទ្ធ រំពឹង​ក្នុង​ឆ្នាំ ២០១៧ នេះ មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ថ្មី​របស់​លោក កន្លះ​លាន​នាក់។

ស្ថាបនិក LIke Cambodia លោក ស៊ាន វណ្ណារិទ្ធ

ការ​រំពឹង​ដូច្នេះ ស្ថាបនិក​រូប​នេះ អះអាង​ថា​ដោយ​សារ មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​អ្នក​សម្រុក​ប្រើ​បណ្ដាញ​សង្គម Like Cambodia ហួស​ការ​រំពឹង​របស់​លោក។ មូល​ហេតុ​ដោយ​សារ​ពលរដ្ឋ​សាទរ និង​គាំទ្រ​ខ្លាំង​ពេល កម្ពុជា​មាន​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន ដែល​បង្កើត​ដោយ​កូន​ខ្មែរ។

“ប្រទេស​ដទៃ​ដូច​ចិន​ជាដើម គេ​មាន​បណ្តាញ​សង្គម Weibo ផ្ទាល់​ខ្លូន​ដែល​កំពុង​ពេញ​និយម អ៊ីចឹង​ខ្ញុំ​ក៏​ចង់​ឲ្យ​កម្ពុជា​មាន​បណ្តាញ​សង្គម​ខ្លួន​ឯង​ដែរ"។

វណ្ណារិទ្ធ បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រោយ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ពី​វត្តមាន​បណ្ដាញ​សង្គម Like Cambodia មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​យ៉ាង​គំហុក រហូត​ដល់​គាំង Server ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ជួប​បញ្ហា Sign Up មិន​កើត។ លោក​ថា បើ​គ្មាន​បញ្ហា​ផ្នែក Server ពេល​នោះ ម្ល៉េះ​បច្ចុប្បន្ន​ប្រហែល​មាន​អ្នក​ប្រើប្រាស់ Like Cambodia ដល់​ខ្ទង់​ម៉ឺន​នាក់​ឯណោះ។

យ៉ាងណា​បច្ចុប្បន្ន​លោក​អះអាង​ថា ក្រុម​ការងារ Like Cambodia បាន​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​រួចរាល់ ដោយ​បាន​ចេញ​កំណែប្រែ​ថ្មី​ទាំង​លើ iOs និង Android ហើយ​នឹង​ព្យាយាម​បន្ថែម​មុខងារ​ថ្មី ប្លែក ជា​ច្រើន​ទៀត​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់។

សម្រាប់​អ្នក​កំពុង​ប្រើ Like Cambodia អាច​មើល​ឃើញ​រាល់ Status របស់​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត ទោះ​មិន​មែន​ជា Friend នឹង​គ្នា។ ប៉ុន្តែ អនាគត​ពេល​មាន​អ្នក​ប្រើ​កាន់​តែ​ច្រើន មុខងារ​នេះ​នឹង​ត្រូវ​កំណត់ ទាល់​តែ​ជា Friend ទើប​មើល​ឃើញ Status គ្នា​ទៅ​វិញ​ទៅ​មក៕

  • ទាញ​យក Like Cambodia លើ App Store

  • ទាញ​យក Like Cambodia លើ Play Store

ឬ​ចូល​ទៅ​កាន់ www.likecambodia.com

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី