ក្លឹប​បង្កើត​ថ្មី វិសាខា ​ដាក់​គោល​ដៅ​លេង​លីគ​កំពូល​ឆ្នាំ​ក្រោយ ​និង​បង្កើត​ទីលាន​ខ្លួន​ឯង

  • 2017-02-28 07:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ដែល​ទើប​តែ​បង្កើត​បាន​ជាង​២០​ថ្ងៃ ​វិសាខា ​បាន​ប្រមូល​កីឡាករ​និង​គ្រូ​បង្វឹក​រួច​រាល់​ហើយ ដើម្បី​ត្រៀម​ចូល​លេង​លីគ​លំដាប់​ទី​២ ​នៅ​រដូវ​កាល​នេះ ​ក៏​ដូចជា​ដាក់​គោលដៅ​ចូល​លេង​លីគ​កំពូល​ឱ្យ​បាន​នៅ​ឆ្នាំ​ក្រោយ​។ ​នេះ​បើ​តាម​លោក ហុក សុចិត្រា ​អ្នក​ចាត់ការ​ទូទៅ​បាន​បញ្ជាក់។

កូនក្រុមរបស់ក្លឹប វិសាខា

​ក្លឹប​បាល់ទាត់​ថ្មី​ស្រឡាង​នេះ ​បង្កើត​ឡើង​នៅ​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០១៧ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពីសំណាក់​ឯកឧត្ដម ស សុខា តំណាង​រាស្រ្ដ​ខេត្ត​ព្រៃវែង និង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា។ ដោយ​ឡែក​ពួកគេ​មាន​លោក​ហុក សុចិត្រា ជា​អ្នកចាត់ការ​ទូទៅ និង​លោក ហុក សុជីវន្ត ជា​គ្រូបង្វឹក​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​បាន ២៥នាក់​សម្រាប់​ចូលរួម​លីគ​លំដាប់​ទី២​របស់​កម្ពុជា​ឆ្នាំនេះ។

ហុក សុចិត្រា
លោក ហុក សិជីវន្ត

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ ​វិសាខា ​ក៏​មាន​គម្រោង​ពង្រឹង​សមត្ថភាព​ខ្លួន ​ដើម្បី​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​កម្ពុជា​ឱ្យ​បាន​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ​ក្រោម​ការ​បង្វឹក​របស់​អតីត​គ្រូ​បង្វឹក​ក្រុម Cambodian Tiger ។ ដោយ​ឡែក លោក​តាម​លោក ហុក សុចិត្រា ​បាន​បញ្ជាក់​ក្លឹប​មួយ​នេះ​ក៏​មាន​គម្រោង​បង្កើត​កីឡដ្ឋាន​ផ្ទាល់​មួយ​ផង​ដែរ​នៅ​ពេល​អនាគត ខណៈ​ដែល​បច្ចុប្បន្ន​នៅ​ជួល​តារាង​គេ​ហ្វឹកហាត់​សិន​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម