iPhone 8 Plus ចេញ​​ភ្លាម​ បាន​តំណែង​ជើង​ខ្លាំង​ខាង​ថត​រូប​ភ្លែត!

  • 2017-09-23 07:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ដែល​ជា​​ប្រភព​​ល្បី​ឈ្មោះ​មួយ​លើ​ការ​វាយ​តម្លៃ​​គុណភាព​រូបភាព​ និង​​ការ​ធ្វើ​ចំណាត់​ថ្នាក់​លើ​កាមេរ៉ា​ទូរសព្ទ, ម៉ាស៊ីន​ថត បាន​​​ជ្រើស​រើស​ iPhone 8 Plus ជា​ជើង​ខ្លាំង​ខាង​ផ្នែក​ថត​រូប​ ​ឡើង​​ជំនួស​តំណែង​ Google Pixel និង​ HTC U11។

​បន្ទាប់​ពី​ DxOMark បាន​តេស្ត​រួច​គេ​បាន​កំណត់​ពិន្ទុ​ ដោយ​ iPhone 8 Plus ទទួល​បាន​ពិន្ទុ​សរុប​ ៩៦ ពិន្ទុ និង​ iPhone 8ទទួល​បាន​ពិន្ទុ​សរុប​ ៩២ ពិន្ទុ។ DxOMark បាន​សរសើរ​ iPhone 8 Plus ថា​ជា​​ស្មាតហ្វូន​ដែល​មាន​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្លាំង​លើស​គេ។ ចំពោះ​ពិន្ទុ​លើ​ការ​ថត​រូប​របស់​ iPhone 8 Plus ទទួល​បាន​ ៩៦ ពិន្ទុ ​ជា​កំណត់​ត្រា​ថ្មី ខ្លាំង​ជាង​ Goole Pixel ដែល​បាន​​ពិន្ទុ​ត្រឹម​ ៩០។

លើ​ការ​ថត​វីដេអូ​វិញ​ iPhone 8 Plus ទទួល​បាន​ ៨៩ ពិន្ទុ​ ​ស្មើ​នឹង​ HTC U 11 ដែរ​ ប៉ុន្តែ​នៅ​ចាញ់​ Google Pixel ដែល​បាន​ ៩១ ពិន្ទុ។ Google Pixel មាន​អាយុ​កាល​មួយ​ឆ្នាំ​ទៅ​ហើយ ហេតុ​នេះ​ជា​រឿង​សម​ហេតុផល​ដែល​ iPhone 8/8 Plus អាច​យក​ឈ្នះ​ស្មាតហ្វូន​ដែល​ធ្លាប់​ជា​ជើង​ឯក​ខាង​ថត​រូប​នេះ​បាន៕ ​​​​​

មើលពីរូបភាពខ្លះៗដែល DxOMark ថតដោយប្រើ iPhone 8 Plus ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ ៖

ខាងឆ្វេង iPhone 7 Plus និង ខាងស្ដាំ iPhone 8 Plus

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី