ក្រុម​តន្ត្រី  Mustache រម្លឹកគ្រា​លំបាក​បំផុត​ ពេល​បង្កើត​ក្រុម​ដំបូង

  • 2017-11-04 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mustache Band គឺ​​ជា​ក្រុម​តន្ត្រី​បុរស​១​ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​សំណាក់​យុវវ័យ​ដែល​និយម​គាំទ្រ​វិស័យ​ចម្រៀង​។ ត្បិត​ទទួល​បាន​ជោគជ័យ​ និង​ការ​គាំទ្រ​ខ្លាំង​ដូច​នេះ​មែន​ តែ​ក្រុម​ខាង​លើ​ប្រាប់​ថា​ខ្លួន​ជួប​ការ​លំបាក​ខ្លាំង​ក្រោយ​កេរ្តិ៍​ល្បី​នេះ។

កាល​ពី​ជាង​១​ឆ្នាំ​មុន ក្រុម​តន្ត្រី Mustache Band ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល ​ស្រព​ពេល​ដែល​វិស័យ​ចម្រៀង​តែង​​និពន្ធ​​ថ្មី​កំពុង​ទទួល​បាន​ការ​ពេញ​និយម​។ ពេល​នោះ ពួក​គេ​បាន​បញ្ចេញ​ទី​១​ដែល​មាន​ចំណង​ជើង​ថា "ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា?" ហើយ​ក៏​ផ្ទុះ​ការ​គាំទ្រ​តែ​ម្ដង។ ការ​គាំទ្រ​នេះ ត្រូវ​បាន​សមាជិក​ក្នុង​ក្រុម​ទម្លាយ​ថា បាន​ធ្វើ​ឲ្យ​ក្រុម​តន្ត្រី​ទាំង​មូល​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​តែ​ម្ដង។

ចេន

ក្នុង​កម្មវិធី Sabay Session ដែល​រៀប​ចំឡើង​ដោយ​ក្រុម​ហ៊ុន​ Sabay កាល​ពី​សប្ដាហ៍​មុន ចេន ដែល​អ្នក​ច្រៀង​ប្រចាំ​ក្រុម​និយាយ​ថា៖ "បទ​ដំបូង​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​យើង​ទទួល​បាន​ការ​គាំទ្រ​ដោយ​មិន​ដឹង​ខ្លួន​ តែ​ពេល​នោះ​ហើយ​ដែល​យើង​ពិបាក​ខ្លាំង​​ដែរ ព្រោះ​មាន​គេ​ទាក់​ទង​ឲ្យ​ទៅ​ច្រៀង​ជា​ហូរហែ​ តែ​យើង​ខ្វះ​គ្នា​ ដោយ​កាល​ណោះ​មាន​តែ​៣​នាក់ អីចឹង​ពិបាក​ចេញ​ទៅ​ច្រៀង​ខាង​ក្រៅ។ ពេល​នេះ​យើង​មាន Bily និង តាប់ មក​ចូល​រួម​ហើយ​ សង្ឃឹម​ថា​ពួក​គេ​មិន​បែក​ចិត្ត​ចាក​ចេញ​ទៅ​វិញ​ឲ្យ​សោះ"។

ក្រុម​ Mustache Band ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​មាន​សមាជិក​៣​នាក់​គឺ ចេន អ្នក​ច្រៀង ប៉ាវ អ្នក​លេង​ហ្គីតា ម៉ានុត អ្នក​វាយ​ស្គរ​ ក្រោយ​មក​ទើប​មាន​សមាជិក​២​ទៀត​ចូល​រួម​គឺ Billy អ្នក​លេង​ហ្គីតា​ Solo និង​ តាប់ អ្នក​លេង​ព្យាណូ៕

ក្រុម Mustache Band និងអ្នកគាំទ្រ

អត្ថបទ៖ សុខណា

អត្ថបទថ្មី