តារា Original Song ២រូបក្លាយជាតួឯកក្នុងខ្សែភាពយន្តបែបរន្ធត់ថ្មីមួយ
- 2017-12-11 06:49:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា Original Song ២រូបក្លាយជាតួឯកក្នុងខ្សែភាពយន្តបែបរន្ធត់ថ្មីមួយ
ចន្លោះមិនឃើញ
ពិធីសែនក្រុងពាលីរបស់ផលិតកម្មភាពយន្ត Studio4 ប្រារព្ធនាព្រឹកមិញនេះ ជាមួយតារាសម្តែងថ្មីៗ ពិសេសក៏មានការចូលរួមសម្តែងពីម្ចាស់បទ «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ចេន ប្រធានក្រុម Mustache Band និង តារាចម្រៀង Original សាយ ម្ចាស់បទ «ងប់ងល់» និងមានតួឯកស្រី ចែឡេង ដែលជាតួឯកក្នុងរឿង Highschool Love ទៀតផង។
ខ្សែភាពយន្តថ្មី ដែលក្រុងពលីព្រឹកនេះ មានចំណងជើងថា «បាតដៃខ្មៅ» ដែលនិយាយព្រលឹងចងអាឃាត បូករួមជាមួយសារអប់រំជាច្រើនទៀត នេះបើតាមការប្រាក់ឱ្យដឹងពីលោក មាស រស្មី អ្នកដឹកនាំរឿងនេះ។ ផលិតករ និងអ្នកដឹកនាំរឿងរូបនេះ បន្តថា៖ «តាមពិតទៅទោះរឿងនេះជារឿងបែបកម្សាន្ត បែបរន្ធត់យ៉ាងណាក្តី យើងក៏មានខ្លឹមសារអប់រំ ដើម្បីជាការណែនាំអប់រំដល់ប្រជាជនរបស់យើងដែរ»។
ក្នុងរឿង «បាតដៃខ្មៅ» ចេន ប្រធានក្រុម Mustache Band និង សាយ នឹងសម្តែងរួមគ្នាជាសមាជិកក្នុងក្រុម Black Arm ដែលល្បី និងមានគាំទ្រច្រើនពីយុវវ័យ ហើយពួកគេនឹងជួបជាមួយព្រលឹងចងអាឃាតយ៉ាងកាចសាហាវ តាមលងយកជីវិត របស់ពួកគេទាំងក្រុម ព្រោះតែការប្រមាថលើជិវិតមនុស្ស។ ជាពិសេសក្នុងផ្ទៃរឿងដ៏រន្ធត់នេះ ក៏មានឈុតស្នេហារវាងតារាវ័យក្មេង ចែឡេង ជាមួយ ចេន ទៀតផង។
រឿង «បាតដៃខ្មៅ» នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅហើយ នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។ ចាំមើលថាសាច់រឿងបែបភ័យរន្ធត់នេះ ល្អមើលយ៉ាងណា សូមប្រិយមិត្តតាមដានជាមួយ Sabay ជាបន្តទៀត។