អស់​ពី​កីឡាករ​របួស​ ពេល​នេះ​ Man Utd បាត់បង់​ Young ៣​ប្រកួត​ដោយសារ...

  • 2018-01-01 03:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ashley Young ត្រូវ​​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ពិន័យ​​មិន​ឲ្យ​លេង​ចំនួន​៣​ប្រកួត​ក្រោម​បទ​ប្រើ​ហិង្សា​លើ​ទីលាន​ប្រកួត​។

Young

ខ្សែ​ការពារ​វ័យ​៣២​ឆ្នាំ​ បាន​យក​ដៃ​អុក​កែង​លើ​កីឡាករ​ Dusan Tadic ក្នុង​ការ​ប្រកួត​ដែល​ Manchester United ស្មើ​គ្នា​ ០-០​ ជាមួយ​ Southampton នៅ​ Old Trafford។ ហេតុ​ការណ៍​ពេល​នោះ​អាជ្ញាកណ្ដាល​លើ​ ទីលាន​លោក​ Craig Pawson មិន​បាន​ឃើញ​នោះ​ទេ​ទើប​មិន​មាន​ការ​ពិន័យ​ភ្លាម​ៗ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​បាន​យល់​ព្រម​ទទួល​ពិន័យ​កាល​ពី​ម្សិលមិញ​ក្រោយ​គណៈកម្មការ​វិន័យ​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​របស់​គេ។ Young នឹង​អវត្តមាន​ប្រកួត​លីគ​ទល់នឹង​ Everton, ប្រកួត​ FA Cup ទល់​ Derby និង​ ប្រកួត​ League ទល់​ Stoke៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន