មិន​ទាន់​លេង​វគ្គ ១៦​ក្រុម​ផង Young បោះ​ពាក្យ​ថា Man Utd អាច​ឈ្នះ Champions League

  • 2018-02-20 11:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Ashley Young ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថាក្លឹប Manchester United អាច​ឈ្នះ​ពាន​ Champions League។

កីឡាករ​អង់គ្លេស​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ពិត​ណាស់​ យើង​អាច​នឹង​ឈ្នះ Champions League។ យើង​នឹង​មិន​ចូល​រួម​កម្មវិធី​ហ្នឹង​ទេ បើ​សិន​ជា​យើង​មិន​ចង់​ឈ្នះ​ទេ​នោះ។ ដូច្នេះ​ហើយ ពាន​ហ្នឹង​គឺ​ជា​គោល​ដៅ​របស់​យើង"។

ទោះ​ជា​យ៉ាង​ណា Young បាន​ទទួល​ស្គាល់​ថា៖ "ច្បាស់​ណាស់ ការ​ប៉ះ​ជាមួយ Sevilla គឺ​ជា​ការ​ប្រកួត​មួយ​លំបាក ដូច​ពេល​យើង​ប៉ះ​ជាមួយ Huddersfield និង Newcastle ក្រៅ​ដី​អ៊ីចឹង។ ដូច្នេះ​យើង​ត្រូវ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ប្រកួត​ហ្នឹង"។

ការ​ថ្លែង​របស់ Young ធ្វើ​ឡើង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ជំនួប​ជើង​ទី១ Champions Leagueវគ្គ ១៦​ក្រុម​ចុង​ក្រោយ​រវាងSevilla និង​ក្លឹប​បិសាច​ក្រហម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​ស្អែក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី