អបអរ​សាទរ! តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ ចេន សាយចៃ យក​បាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ ជាផ្លូវ​ការ

  • 2018-03-15 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​សិក្សា និង​ដុះ​ខាត់​ជំនាញ​សិល្បៈ​អស់​​រយៈ​ពេល​៥​ឆ្នាំ​​ តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ ចេន សាយចៃ នឹង​​ត្រៀម​ទទួល​​​សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​​អនុ​បណ្ឌិត​​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​១៦ ខែ​មីនា​ ឆ្នាំ​២០១៧​ ស្អែក​នេះ។

រូប​ភាព​ពី FB ចេន សាយចៃ

​​សញ្ញាប័ត្រ​ដែល​អ្នក​នាង​​យក​បាន​ម្ដង​នេះ គឺ​ "អនុបណ្ឌិត​ផ្នែក​សិល្បៈ​ក្នុង​តំបន់" ឬ​ "Master of Arts Research for Community Development" ពី​សាកលវិទ្យាល័យ Surindra Rajabhat ក្នុង​ខេត្ត​សុរិន្ទ។

ក្រៅ​ពី​សញ្ញាប័ត្រ​​ខាង​លើ កំពូល​តារា​ចម្រៀង​បែប​រដឺន​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​ការ​អប់រំ​កម្រិត​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​ផង​ដែរ៕

អានលម្អិត​ជុំ​វិញ​កម្រិត​វប្បធម៌​របស់ ចេន សាយចៃ

អត្ថបទ៖ សុខណា