ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​ប្រវត្តិ​សិក្សា​ ចេន សាយចៃ​ នៅ​ប្រទេស​ថៃ​

  • 2017-05-10 03:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​កេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​​ទាំង​ក្នុង​ប្រទេស​ថៃ​ និង​កម្ពុជា​​តារា​ចម្រៀង​ ខ្មែរ​សុរិន្ទ​ អ្នកនាង ចេន សាយចៃ​ ក៏​មាន​ការ​សិក្សា​ខ្ពង់​ខ្ពស់​ផង​ដែរ​។

ចេន សាយចៃ បាន​​ប្រាប់​ Sabay ថា​​ ទោះ​បី​ជា​​​មាន​អាជីព​ជា​អ្នក​ចម្រៀង​​ក្ដី​តែ​ខ្លួន​​មិន​បាន​បោះ​បង់​ការ​សិក្សា​ចោល​​នោះ​ទេ​ នាង​ត្រូវ​ចាប់​យក​ទាំង​ពីរ​តែ​ម្ដង​​ដោយ​​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ដល់​ចប់​ថ្នាក់​ បរិញ្ញាបត្រ​ និង​អនុបណ្ឌិត​ ជា​បន្ត​បន្ទាប់​​នៅ​​សាកល​វិទ្យាល័យ​មួយ​​ក្នុង​ប្រទេស​ថៃ។

ម្ចាស់​បទ​ "ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​" បាន​បន្ថែម​ថា​ នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​កសិកម្ម​ ។ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​​កសិកម្ម​រួច​មក​ នាង​មិន​បាន​យក​ចំណេះ​ដឹង​ដែល​បាន​​រៀន​ទៅ​ប្រើ​ប្រាស់​ឡើយ​ ព្រោះ​រៀន​ខុស​ជំនាញ​​ជា​អ្នក​សិល្បៈ​បែរ​ជា​ទៅ​រៀន​ផ្នែក​កសិកម្ម​ទៅ​វិញ ។​ តែ​ពេល​បន្ត​យក​ថ្នាក់​អនុបណ្ឌិត​ទើប​នាង​ចាប់​យក​​ការ​សិក្សា​ផ្នែក​សិល្បៈ​​វប្បធម៌​ ព្រោះ​​ត្រូវ​ជាមួយ​ការ​ងារ​សិល្បៈ​ដែល​ប្រឡូក​សព្វ​ថ្ងៃ​នេះ​។

“ចំពោះ​រឿង​បន្ត​យក​ថ្នាក់​បណ្ឌិត​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ ​ខ្លាច​អត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​ជាប់​រវល់​ជាមួយ​ការ​ងារ​សិល្បៈ​​ច្រើន​ណាស់​ ត្រូវ​ឡើង​ចុះ​ពី​ខេត្ត​សុរិន្ទ​ មក​កម្ពុជា​ អត់​ទៀង​ទាត់​ តែ​បើ​មាន​ឱកាស​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​រៀន​"។ ចេន សាយចៃ ​ថ្លែង​៕​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន