ស្អាតគ្រប់ជ្រុង! តារាស្រអែមស្រស់ ម៉ា រីណែត អង្រួនចិត្តនារីៗ ក្នុងឈុតរៀបការ(វីដេអូ)
- 2018-03-22 04:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតគ្រប់ជ្រុង! តារាស្រអែមស្រស់ ម៉ា រីណែត អង្រួនចិត្តនារីៗ ក្នុងឈុតរៀបការ(វីដេអូ)
ចន្លោះមិនឃើញ
ម៉ា រីណែត ត្រូវបានអ្នកគាំទ្រវិស័យភាពយន្តខ្មែរ ស្គាល់ថាជាតារាស្រីដែលសក្ដិសមឥតខ្ចោះសម្រាប់ខ្សែរឿងបុរាណ ព្រោះនាងមានសម្រស់ធម្មជាតិ ទឹកមុខស្រគត់ស្រគំ សមជានារីខ្មែរពិតៗ។
មិនបង្ហាញខ្លួនជាព្រះនាង ស្រីស្នំ ឬទេវតានោះទេ ម្ដងនេះ ម៉ា រីណែត ប្រើស្ទីលស្លៀកពាក់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍វិញម្ដង។ ដោយដំបូងបំផុតនេះគឺជាឈុតកូនក្រមុំក្នុងពិធីសូត្រមន្ត។
មានសម្បុរខ្មៅស្រអែម ស្នាមញញឹមស្រស់ស្រាយគួរឲ្យលង់ស្នេហ៍ បានជ្រើសយកអាវផាមួងកតាំង ពណ៌ទឹកមាសស្រាល បូកនឹងសំពត់ក្រឡាហូលចងក្បិន តួស្រីក្នុងរឿង "ដុំហ្វីលចុងក្រោយ" កំពុងព្យាយាមអង្រួនចិត្តនារីៗមិនតិចឡើយ ឲ្យចង់រៀបការក្នុងពេលឆាប់ៗ៕