ម៉ា រីណែត ស្លៀកសពាក់ស ថ្ងៃពិសាខបូជា
- 2018-04-30 03:52:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា រីណែត ស្លៀកសពាក់ស ថ្ងៃពិសាខបូជា
ចន្លោះមិនឃើញ
នៅថ្ងៃបុណ្យ ពិសាខបូជា ដែលជាបុណ្យសាសនា ក្នុងនាមជាពុទ្ធសាសនិក តារាសម្ដែងកញ្ញា ម៉ា រីណែត បានស្លៀកស ពាក់ស ចូលរួមបុណ្យ ដោយបង្ហាញពីសេចក្ដីគោរព និងចិត្តស្មោះត្រង់ក្នុងព្រះពុទ្ធសាសនា។
តារាសម្ដែងទម្រង់មុខបែបខ្មែរ ម៉ា រីណែត បានចំណាយពេលសាងកុសលក្នុងឱកាសពិធីបុណ្យពិសាខបូជា ដោយធ្វើដំណើរដល់ វត្តនិគ្រោគវ័ន ហៅគល់ទទឹង។ តាមរូបថត ស្លៀកស ពាក់សប៉ុន្មានសន្លឹក ដែលតំណាងឲ្យចិត្តបរិសុទ្ធ ជ្រះថ្លា ដែលនាងបានបង្ហោះ និងសារមួយឃ្លាថា «តាំងចិត្តឲ្យបរិសុទ្ធជ្រះថ្លា សេចក្ដីល្អមិនសាបសូន្យ សូមអនុមោទនាពិធីបុណ្យពិសាខបូជា »។
សាសនាព្រះពុទ្ធជាសាសនារដ្ឋដែលប្រជាជនខ្មែរទាំងអស់គោរព និងមានជំនឿយ៉ាងមុតមាំ ចំពោះកម្មនិងផលដែលជាពុទ្ធឱវាទ។ ជាពិសេសថ្ងៃបុណ្យពិសាខបូជានេះ គឺគេប្រារព្ធមិនដែលដាច់ទេ ព្រោះជាថ្ងៃរម្លឹក ព្រះពុទ្ធ ទ្រង់ ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន៕