ឈឺ​ចាប់​ហួស​ថ្លែង ស្រីនាង រដ្ឋា និង អេនឌី ឈឺ​ចាប់​ស្រប​គ្នា​ក្នុង​បទ "ទី​បំផុត​ទើប​ដឹង​គេ​កុហក"

  • 2018-05-07 04:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​លោក អេនឌី "ទីបំផុត​ទើប​ដឹង​គេ​កុហក" ជា​ប្រភេទ Original Songទើប​បាន​ចេញ​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​ផលិត​ជាង​១ខែ​ដើម្បី​សម្រិតសម្រាំង។ កែវ ស្រីនាង និង ទឹម រដ្ឋា ត្រូវ​បាន​ជ្រើស​ឲ្យ​ចាប់​ដៃ​គ្នា រំលេច​ឈុត​ឆាក​ស្នេហា ស្រី និង​ស្រី បំភ្លៃ​ស្នេហា​ស្រស់​បំព្រង​មួយ​គូ អោយ​ស្គាល់​តែ​ទុក្ខ​សោក ឈឺ​ចាប់​ហួស​ការ​ស្មាន។

តាម​រយៈ​ការ​សម្ដែង​ក្នុង​បទ​ថ្មី​ខាង​លើ អេនឌី ដែល​ជា​ម្ចាស់​បទ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នោះ​ជា​ទិដ្ឋភាព​ថ្មី​មួយ​របស់​តារា​សម្ដែង​ស្រី​ទាំង​ទ្វេ​ដែល​មាន​បទ​ពិសោធន៍​ចាស់​វស្សា​ដូច​គ្នា។ បើ​ហើយ​ទោះ មិន​ដែល​ជួប​សម្ដែង​ពី​មុន​មក ពួក​គេ​នៅ​តែ​សម្ដែង​បាន​ឥត​ខ្ចោះ។ "រដ្ឋា សម្ដែង​ល្អ ហើយ​ស្រី​នាង រឹត​តែ​ល្អ​ទៀត នាង​សម្ដែង​ដល់...ណាស់​បង គឺ​ល្អ​ខ្លាំង​តែ​ម្ដង"។ អេនឌី ថ្លែង។

មាន​ស្នេហ៍​ជាមួយ​សង្សារ​ប្រុស​ម្នាក់​ទៅ​ហើយ នៅ​ឡើយ​ទៅ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​ស្រី និង​ស្រី​ឡើង​មក​ថែម​ទៀត ដូច​ដាំ​ដើម​ឈឺ​ចាប់ ហើយ​ក៏​បង្ហូរ​ទឹក​ភ្នែក​មក​ស្រោចស្រព​ទាំង​អស់​គ្នា...ស្នេហា​មួយ​នេះ នរណា​ទៅ ដែល​ប្រាថ្នា​ចង់​ជួប!!!

ស្ដាប់ និង​ទស្សនាវីដេអូ​ចម្រៀង​ស្នេហា​ឈឺ​ចាប់​មួយ​នេះ សូម​ចុច​ទី​នេះ!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម