តាំងពីកើតមក តារាកូរ៉េក្មេងៗទាំងនេះសុទ្ធតែមិនទាន់ស្គាល់ជាតិស្នេហានឹងគេ
- 2018-05-13 03:43:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីកើតមក តារាកូរ៉េក្មេងៗទាំងនេះសុទ្ធតែមិនទាន់ស្គាល់ជាតិស្នេហានឹងគេ
ចន្លោះមិនឃើញ
ស្របពេលតារាមួយចំនួនកំពុងទាក់ទងស្នេហាជាមួយមនុស្សជាទីស្រឡាញ់ និងបង្ហាញក្ដីស្រឡាញ់ល្បីពេញអ៊ីនធឺណិត ប៉ុន្តែបើងាកមើលតារាទាំងនេះវិញ សុទ្ធសឹងជាអ្នកដែលមិនទាន់ស្គាល់ជាតិស្នេហានឹងគេ។
ប្រិយមិត្តប្រាកដជាចង់ដឹងថា តើតារាណាខ្លះនៅទំនេរមិនធ្លាប់ប្រឡូកក្នុងរឿងស្នេហានឹងគេនោះ៖
១. តារាចម្រៀង Hwang Minhyun (សមាជិកក្រុម Wanna One)
បុរសម្នាក់ដែលមានមុខគួរឲ្យស្រឡាញ់នេះ មិនធ្លាប់មានស្នេហាទេ។ ទោះបីកាលពីលោកនៅរៀនថ្នាក់មធ្យមសិក្សា Minhwan ធ្លាប់ជួបនារីម្នាក់តាមប្រព័ន្ធអនឡាញ ប៉ុន្តែលោកមិនបានទាក់ទងនាងទេ។
២. តារាចម្រៀង Rosé (សមាជិកក្រុម BLACKPINK)
ទោះបីមានសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែនាងមិនដែលទាក់ទងស្នេហាជាមួយអ្នកណាម្នាក់ឡើយ។
៣. តារាចម្រៀង B.I (អតីតសមាជិកក្រុម iKON)
B.I ធ្លាប់បានទម្លាយថា លោកមិនធ្លាប់ទាក់ទងអ្នកណាទេពីមុន។ មួយវិញទៀត លោកកាន់តែមិនអាចមានស្នេហាជាមួយនារី ក៏ព្រោះនេះជាបម្រាមរបស់ផលិតកម្ម YG។
៤. តារាចម្រៀង Chanmi (សមាជិកក្រុម AOA)
តារាចម្រៀងក្មេងជាងគេក្នុងក្រុមរូបនេះក៏មិនដែលមានបទពិសោធន៍ក្នុងរឿងស្នេហាពីមុនដែរ។ នាងតែងត្រូវគេសួរពីបញ្ហាស្នេហា តែនាងនិយាយខុសពីប្រធានបទជានិច្ច។ មានម្ដង Chanmi បានប្រាប់ថា "ខ្ញុំមិនទាំងមានទូរសព្ទផ្ទាល់ខ្លួនផង សូម្បីក្រោយចូលសិល្បៈដំបូងក៏ដោយ ដូចនេះហើយខ្ញុំមិនដែលមានឱកាសជួបនិយាយលេងជាមួយអ្នកណាឡើយ”។
៥. តារាសម្ដែង Kim So Hyun
តារាស្រីរូបនេះ មានទេពកោសល្យខ្ពស់ក្នុងការសម្ដែងរឿងបែបមនោសញ្ចេតនាស្នេហា ប៉ុន្តែ So Hyun មិនមានបទពិសោធន៍ទាក់ទងរឿងនេះទេ ក្នុងជីវិតពិត។
៦. តារាចម្រៀង Zelo (សមាជិកក្រុម B.A.P)
ចំណែកតារាប្រុសក្មេងជាងគេរបស់ក្រុម B.A.P វិញ ក៏ជាកំលោះមានបេះដូងទទេស្អាតតាំងពីកើតមកដែរ។ ប៉ុន្តែទោះបីមិនទាន់មានអ្នកជាទីស្រឡាញ់ក៏ដោយ Zelo ធ្លាប់និយាយថា លោកគឺជាប្រភេទបុរសដែលអាចនិពន្ធបទចម្រៀងសុំស្នេហ៍ពីនារីម្នាក់បាន៕