ក្រោយមានប្តីនិងកូន លី ច័ន្ទសីហា ទទួលការងារសិល្បៈមានលក្ខខណ្ឌ
- 2018-05-18 03:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយមានប្តីនិងកូន លី ច័ន្ទសីហា ទទួលការងារសិល្បៈមានលក្ខខណ្ឌ
ចន្លោះមិនឃើញ
តារាសម្ដែង លី ច័ន្ទសីហា នៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែល តែមិនទាំងអស់នោះទេ ក្រោយពីទើបសម្រាលបានកូនស្រីគួរឲ្យស្រលាញ់រួចមក។
តារាទឹកភ្នែករូបនេះប្រាប់ថា ថតស្ប៉តពាណិជ្ជកម្ម ឬ Show ផ្សេងៗតាមប៉ុស្តិ៍ទូរទស្សន៍គឺនៅតែទទួលធម្មតា។ រីឯថតខ្សែភាពយន្តវិញបើខាងផលិតកម្មណាទាក់ទងមក អ្នកនាងនឹងពិចារណា។ ប៉ុន្តែបើទីតាំងតាមបណ្ដាលខេត្តឆ្ងាយៗ គឺមិនទទួលនោះទេ ព្រោះតួឯកក្នុងរឿង"កតញ្ញូ" គិតថានៅសរសៃខ្ចីនៅឡើយ និងរវល់ខ្លាំងក្នុងការមើលថែទាំកូនព្រមទាំងមុខជំនួញផងដែរ។
ការមិនស្រវាខ្លាំងលើការងារសិល្បៈ លី ច័ន្ទសីហា ប្រាប់ថាមិនខ្លាចបាត់បង់ប្រជាប្រិយភាពដែលខ្លួនខំកសាងកេរ្តិ៍ឈ្មោះតាំងពីវ័យកុមារនោះទេ។ សីហាថ្លែង៖ "ការងារសិល្បៈ និងគ្រួសារ គឺសំខាន់ដូចគ្នា ក៏ប៉ុន្តែពេលវេលាជាអ្នករៀបចំ។ នាងខ្ញុំមិនខ្លាចបាត់បង់ទីផ្សារអីនោះទេ វាជាសមត្ថភាពរបស់ខ្លួនឯង"។ ទោះយ៉ាងណា តារាមានមុខជំនួញច្រើនមុខក្នុងដៃសង្ឃឹមថាទស្សនិកជននៅតែស្រលាញ់ចូលចិត្តព្រមទាំងគាំទ្រស្នាដៃសម្ដែងរបស់អ្នកនាង។
ក្រោយពីរៀបការជាមួយមន្ត្រីយោធា ច័ន្ទ ថៃសេង កាលពីថ្ងៃ០៥ មីនា ២០១៧ លី ច័ន្ទសីហា ទទួលបានកូនស្រីម្នាក់ឈ្មោះ ច័ន្ទ ឌីរចនា ជាចំណងដៃ៕