រឿងពិតពីក្រោយឈុត​ថើបនៃភាគបញ្ចប់រឿង "ក្រមុំឡិកឡក់កំលោះទុយមុយ" ត្រូវទម្លាយ

  • 2018-08-26 02:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ចុង​ក្រោយ​នៃ​ភាពយន្ត​ភាគ​ "ក្រមុំឡិកឡក់កំលោះទុុយមុយ” បញ្ចប់​ទៅ​ដោយ​ផ្អែម​ល្ហែម​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​នឹង​ស្នេហា​តួ​ប្រុស​ស្រី​ណាស់។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ហើយ​ ជឿ​ជាក់​ថា​មិន​សូវ​មាន​អ្នក​ដឹង​ពី​រឿង​ពិត​មួយ​នៅ​ពី​ក្រោយ​ឈុត​នេះ​ទេ។

រឿង​ "ក្រមុំឡិកឡក់កំលោះទុុយមុយ” ឬ​ "Goong” បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០០៦ និង​បាន​ធ្វើ​ឲ្យ​វិស័យ​កុនភាគ​របស់​កូរ៉េ​ផ្ទុះ​ឡើង​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​នោះ។ ភាពយន្ត​ដែល​សម្ដែង​ដោយ​ តារា​ប្រុស​សង្ហា​ Joo Ji Hoon និង​តារា​ស្រី​ក្រមិចក្រមើម​ Yoon Eun Hye មួយ​នេះបាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ជក់ចិត្ត​មិនធម្មតា​តាំងពី​ភាគ​ទី១ ដល់​ចុង​បញ្ចប់។

ទស្សនិកជន​ទាំង​អស់​ដែល​តាម​ដាន​រឿង​នេះ​ប្រហែល​ជា​ចាំ​បាន​ហើយ​​​នូវ​​ឈុត​ចុង​បញ្ចប់​ នៅពេល​តួ​ប្រុស​ស្រី​ថើប​គ្នា នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​សេអ៊ូល ចំ​កណ្ដាល​មនុស្ស​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ច្រើន។ ត្រង់ឈុត​នេះ តួ​ឯក​ទាំង​ ២បាន​ថើប​គ្នា​យ៉ាង​ផ្អែម​ល្ហែម​មិន​ខ្វល់​នឹង​អ្នក​ដំណើរ​ទាំង​នោះ​ឡើយ។

ជាក់ស្ដែង​ ក្នុង​ការ​ថត​ប្លង់​នីមួយៗ​ ទោះ​បី​ជា​ត្រូវ​ដើរ​ជា​តួ​ធម្មតា​ក៏​ដោយ​ ក៏​​អ្នក​ដឹក​នាំ​ត្រូវ​ការ​មាន​តួ​សម្ដែង​ឲ្យ​ដើរ​ជា​តួ​អ្នក​ដំណើរ​ដែរ។ ប៉ុន្តែ​សម្រាប់​ឈុត​មួយ​នេះ​ ក្រុមការងារ​មិន​បាច់​ហត់​ក្នុង​ការ​ស្វែង​រក​តួ​ជំនួស​ឡើយ​ ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​តួ​ឯក​ទាំង​ ២​ដើរ​ចូល​ក្នុង​ចំណោម​មនុស្ស​ ហើយ​ពួកគេ​រៀបចំ​ថត​យក​ទិដ្ឋភាព​ស្ដែងៗពិត​ពី​ចម្ងាយ​តែម្ដង៕

សូម​ទស្សនាវីដេអូខាង​ក្រោម ត្រឹមនាទីទី​ ៣:១៩

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី