ស្ងាត់ការងារសិល្បៈ លី ច័ន្ទសីហា ប្រកាសជំនួញធំ បោះទុនសាកល្បងជាង៥០ម៉ឺនដុល្លារ
- 2018-08-27 02:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ការងារសិល្បៈ លី ច័ន្ទសីហា ប្រកាសជំនួញធំ បោះទុនសាកល្បងជាង៥០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីស្ងប់ស្ងាត់ពីសិល្បៈមួយរយៈធំ តារាសម្ដែងអ្នកនាង លី ចន្ទ័សីហា បានប្រកាសជំនួញធំមួយដោយនាងបានវិនិយោគ លើគម្រោងពុះដីឡូត៍លក់ ប្រើទុនរហូតជាង៥០ម៉ឺនដុល្លារឯណោះ។
ដីឡូត៍ ដែល តារាស្រីជាប់ងារជាតារាទឹកភ្នែកនេះ ស្ថិតនៅស្រុក អង្គស្នួល ខេត្ត កណ្ដាល មានទាំងអស់ទំហំ២ហិតា ដោយនាងបានពុះរហូតដល់១៦០ឡូត៍ជាង មានតូចមានធំ។ អ្នកនាង លី ចន្ទ័សីហា បានឲ្យដឹងថា ដីនោះខ្លួនទិញជាមួយបងប្អូនជីដូន១ម្នាក់ទៀតជាច្រើនឆ្នាំមកហើយ ដែលដំបូងឡើយ មិនមានគម្រោងពុះដីឡូត៍លក់ទេ ប៉ុន្តែដោយបច្ចុប្បន្ននៅម្ដុំនោះមានឈ្មួញដី សម្រុកពុះដីឡូត៍លក់ច្រើន ទើបនាងការពិភាក្សាជាមួយបងប្អូនដែលបានទិញរួមគ្នានោះ សាកល្បងពុះតែម្ដងទៅ។
ដីខាងលើ លី ចន្ទ័សីហា បានទិញក្នុងតម្លៃជាង៥៥ម៉ឺន ដុល្លារ ក្នុងនោះ បងប្អូនជីដូន១នាង មានទុន៦០% ចំណែករូបនាងមានត្រឹម៤០%ប៉ុណ្ណោះ។ មុនថ្ងៃសម្ពោធនាងថា បានលក់ដាច់ខ្លះហើយ។
ដូចបានលើកឡើងខាងលើ ជំនួញខាងលើគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ អ្នកនាង លី ចន្ទ័សីហា បង្ហើបជាចុងក្រោយថា ប្រសិនបើគម្រោងទី១ជោគជ័យ នាងនិងប្រកាសគម្រោងទី២ទៀត ដែលមានទីតាំង ប្រហែលជា២ទៅ៣ គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ៕