ភ្ញាក់ផ្អើល! លី ច័ន្ទសីហា ទម្លាយរឿងលែងលះប្ដី ចំថ្ងៃខួបកំណើតដំបូងរបស់កូនស្រី
- 2019-01-10 02:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! លី ច័ន្ទសីហា ទម្លាយរឿងលែងលះប្ដី ចំថ្ងៃខួបកំណើតដំបូងរបស់កូនស្រី
ចន្លោះមិនឃើញ
ចំណែងស្នេហ៍របស់តារាស្រី អ្នកនាង លី ច័ន្ទសីហា ជាមួយ ច័ន្ទ ថៃសេង ដែលជាមន្ត្រីយោធា បានឈានដល់ផ្លូវបំបែកហើយដោយការបែកបាក់ដែលលែងលះបានកើតឡើងជាង១ឆ្នាំមកហើយ ប៉ុន្តែដំណឹងនេះ មិនត្រូវបានទម្លាយចេញ ទើបតែនៅយប់មិញនេះ ភាគីខាងស្រីបានទម្លាយនៅក្នុងខួបកូនតែម្ដង។
អ្នកនាង លី ច័ន្ទសីហា បានថ្លែងឲ្យដឹងថា ខ្លួនបានលែងលះស្វាមីតាំងពីកូននៅក្នុងផ្ទៃមកម្ល៉េះ មូលហេតុរស់នៅមិនចុះសម្រុងនិងគ្នា។ ចំណុច១ចម្បងដែលនាំឲ្យរស់នៅមិនចុះសម្រុងនិងគ្នានោះ នាងថា អតីតស្វាមីជាមនុស្សចូលចិត្តដើរហើរច្រើន មានស្រីខាងក្រៅ មិនគិតប្រពន្ធដែលកំពុងតែពពោះក្នុងផ្ទៃ ទ្រាំមិនបានក៏ចែកផ្លូវគ្នាតែម្ដងទៅ។
ជាមួយគ្នានោះដែរ មុនការលែងលះនេះ លី ច័ន្ទសីហា ប្រាប់ថា ឪពុកម្ដាយទាំងសងខាងក៏បានព្យាយាមសម្របសម្រួលដែរ ប៉ុន្តែខ្លួនមិនអាចទទួលយកបាន ក៏សម្រេច សុំចែកផ្លូវតែម្ដង ដោយនាងគឺជា អ្នកសុំចែកផ្លូវគ្នាមុន។ ការលែងលះនេះ មិនមែនធ្វើឡើងត្រឹមតែចាស់ៗសងខាង ឬ ត្រឹមថ្នាក់ចៅសង្កាត់ទេ គឺលែងលះដល់តុលាការតែម្ដង និងបានចេញសាលក្រមត្រឹមត្រូវ ដោយសាលក្រមស្ថាពរ បានចេញជាង១ឆ្នាំរួចមកហើយ។
អ្នកនាង លី ច័ន្ទសីហា សូមមិនធ្វើការអធិប្បាយច្រើនជាងនេះទេ ដើម្បីកុំឲ្យវែងឆ្ងាយ។ តាមដំណឹងក្រៅផ្លូវការអតីតស្វាមីនាង មានប្រពន្ធកូនថ្មីហើយ ដោយក្នុងនោះថែមទាំងមានកូនត្រៀមនឹងសម្រាលថែមទៀតផង។ យ៉ាងណា នេះជាព័ត៌មានតែម្ខាង ខណៈភាគីខាងលោក ថៃសេង មិនទាន់អាចទំនាក់ទំនងបាន ជុំវិញការលើកឡើងរបស់អតីតភរិយា លី ច័ន្ទសីហា នេះ។
លី ច័ន្ទសីហា និង អតីតស្វាមី គឺលោក ច័ន្ទ ថៃសេង បានរៀបការជាមួយគ្នា កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីស្គាល់និងសិក្សាចិត្តគ្នាជាង៦ឆ្នាំ។ ចំណែងអាពាហ៍ពិពាហ៍ជាមួយមន្ត្រីយោធាខាងលើ បានទទួលកូនស្រីម្នាក់មានវ័យ១ឆ្នាំកាលពីម្សិលមិញនេះ ដោយកូនស្រីរូបនេះ លឺ ច័ន្ទសីហា ជាអ្នកគ្រប់គ្រង ។
ក្នុងពិធីខួប មិនឃើញមានអតីតស្វាមីក៏ដូចជា អតីតឪពុកម្ដាយក្មេកមកចូលរួមឡើយ គឺមានតែសាច់ញាតិនិងមិត្តភ័ក្ដិស្និតខាងនាងប៉ុណ្ណោះ។ ដោយសារតែកូននៅក្មេងពេក ហើយរវល់ការងាររកស៊ីជាច្រើនមុខផងនោះ តារាស្រីដែលជាជាប់ងារជា តារាទឹកភ្នែកខាងលើ ប្រាប់ថា មិនទាន់គិតរឿងស្នេហាបន្តទៀតឡើយ ៕